ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ពីបទ​លួច​សម្ភារៈ​នៅក្នុង​ឡាន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ពីបទ​លួច​សម្ភារៈ​នៅក្នុង​ឡាន

ភ្នំពេញ៖កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នគរបាល​ខណ្ឌឫស្សីកែវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​លួច​យក​សម្ភារៈ នៅក្នុង​រថយន្ត​របស់​ជនរងគ្រោះ ដែល​ហេតុការណ៍​បានកើត​ឡើង នៅ​ចំណុច​ក្រុមទី៤ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ជនរងគ្រោះ​ឈ្មោះ សៅ បញ្ញា ភេទ​ប្រុស អាយុ៣២ឆ្នាំ មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ មុខរបរ​នគរបាល។ ចំណែក​ជនសង្ស័យ ឈ្មោះ វ៉ិ​ត សំនៀង ភេទ​ប្រុស អាយុ២៤ឆ្នាំ ទីលំនៅ​ផ្ទះជួល ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦ មុខរបរ​មិន​ពិតប្រាកដ។

នគរបាល​បាន​ដកហូត សម្ភារៈ​មួយចំនួន ដូចជា ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន៧ ១គ្រឿង, កាបូប​យូ​ដៃ​មួយ ក្នុងនោះ​មាន​កាត អេ.ធី.អឹម និង​សែក​មួយ​សន្លឹក។ ចំពោះមុខ កម្លាំង​អធិការដ្ឋាន កំពុង​កសាង​សំណុំរឿង តាម​និតិ​វិធី និង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក៕

9ffb0159ef904fcaf2313169e04ad06c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya