កំពង់ស្ពឺ ៖ លោក តាំង ចាន់សែម៉ា នាយផ្នែក រដ្ឋបាលព្រៃឈើឱរ៉ាល់បានប្រាប់កាសែតអរិយធម៌ថា ករណីបង្ក្រាបបទល្មើសនេះ ដោយមានកិច្ចសហការពីមន្ដ្រីជំនាញ នៅក្រោមឱវាទ និងមន្ដ្រីកងរាជអាវុធ ហត្ថ នគរបាលផងដែរ ។
លោកបន្ដ ទៀតថា ជាលទ្ធផលសមត្ថកិច្ចបានប្រទះ ឃើញឈើអារ៤គំនរ ដែលឈ្មួញលាក់ ទុកក្នុងព្រៃ ។ ឃើញដូច្នេះលោកក៏បាន ទាក់ទងជួលរថយន្ដមកដឹកឈើទាំងនោះ យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ កំពង់ស្ពឺ តែលោកពុំទាន់បញ្ជាក់ប្រាប់ អំពីចំនួនឈើពិតប្រាកដនៅឡើយទេ ។
ប្រជាពលរដ្ឋនៅស្រុកថ្ពងបានសំណូម ពរឱ្យសមត្ថកិច្ចជំនាញគ្រប់ផ្នែកឧស្សាហ៍ ចុះបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ ខាងលើនេះឱ្យបានញឹកញាប់ដើម្បីថែរក្សា ការពារព្រៃឈើឱ្យបានគង់វង្ស យូរអង្វែង បើពុំដូច្នោះទេ ព្រៃឈើនៅខេត្ដកំពង់ស្ពឺ ក៏ដូចជានៅតាមបណ្ដាខេត្ដ ខណ្ឌនានា ទៀតក្នុងប្រទេសកម្ពុជានឹងរលាយហិន ហោចជាមិនខាត ៕
» ព័ត៌មានជាតិ » ប៉ូលិសចម្រុះរឹបអូសឈើអារដែលលាក់ទុកក្នុងព្រៃ