ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជនបរទេស៣នាក់ បាន​ស្លាប់ និង​រងគ្រោះ​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ ជនរងគ្រោះ២នាក់ បាន​ស្លាប់​ដោយសារតែ​ចង.ក និង​ម្នាក់ទៀត​ស្លាប់​ដោយសារ​គាំងបេះដូង ខណៈ​ម្នាក់ទៀត​ខ្យល់គ

ជនបរទេស៣នាក់ បាន​ស្លាប់ និង​រងគ្រោះ​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ ជនរងគ្រោះ២នាក់ បាន​ស្លាប់​ដោយសារតែ​ចង.ក និង​ម្នាក់ទៀត​ស្លាប់​ដោយសារ​គាំងបេះដូង ខណៈ​ម្នាក់ទៀត​ខ្យល់គ

(ព្រះសីហនុ)៖ នា​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ដោយ​ជនរងគ្រោះ២នាក់ បាន​ស្លាប់​ដោយសារតែ​ចង.ក និង​ម្នាក់ទៀត​ស្លាប់​ដោយសារ​គាំងបេះដូង ខណៈ​ម្នាក់ទៀត​ខ្យល់គ តែ​ត្រូវគេ​ជួយ​ទាន់ពេលវេលា។ យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ករណី​ទី១-ជនរងគ្រោះ​ឈ្មោះ GALINA NIKITINA ភេទ​ស្រី អាយុ៦៩ឆ្នាំ ជនជាតិ​រុស្ស៊ី កាន់​លិខិតឆ្លងដែន​លេខ 73 6665786។

ជនរងគ្រោះ​បាន​ជួល​ផ្ទះមួយ​កន្លែង សំរាប់​ស្នាក់នៅ​ដែលមាន​ម្ចាស់​ឈ្មោះ ឯក សុ​ផុន ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ​នាយក​ធនា​គារ​ជាតិ នៅ​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ យប់​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១។ ស្រាប់តែ​នៅ​ព្រឹក​ទៀបភ្លឺ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះ​មាន​អាកា​រៈ​ថប់ដង្ហើម រវើរវាយ និង​ទន់​ដៃជើង​ដើរ​មិន​រួច ក៏​ដឹក​បញ្ជូនមក​សង្គ្រោះ​នៅ​គ្លីនិក តែ​ដោយមាន​អាកា​រៈ​ធ្ងន់ធ្ងរ មិនអាច​សង្គ្រោះបាន​ក៏​ដឹក​បន្ត​មក​មន្ទីរពេទ្យបង្អែក​ខេត្ត ជនរងគ្រោះ​ក៏បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ។

ករណី​ទី២-នៅវេលា​ម៉ោង ១២យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មាន​ជនបរទេស​ម្នាក់​បាន​ស្លាប់​នៅក្នុង​បន្ទប់​ជួល​មួយកន្លែង​របស់ ឈ្មោះ បាន យុ​ត ភេទ​ប្រុស អាយុ៣៨ឆ្នាំ មុខរបរ​លក់ដូរ ដែលមាន​ទីតាំង​ស្ថិតនៅ ក្រុម៩ ភូមិ៣ សង្កាត់២ ក្រុង-ខេត្ត​ព្រះសីហនុ។ ជនរងគ្រោះ​សាកសព​ឈ្មោះ STEFAN ANDREA JONATHAN MAFFEI ភេទ​ប្រុស អាយុ៤៨ឆ្នាំ ជនជាតិ​អង់គ្លេស ជា​អ្នកទេសចរ កាន់​លិខិតឆ្លងដែន​លេខ 532266705។

តាម​ការ​ផ្តល់ព័ត៌មាន​របស់​ឈ្មោះ RICHARD JOHN VANZINO ភេទ​ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ​អូស្ត្រាលី មុខរបរ​ទេសចរ បាន​ឲ្យ​ដឹងថា៖ ជនរងគ្រោះ​បានមក​ជួល​បន្ទប់​របស់​ឈ្មោះ​ខាងលើ ស្នាក់នៅ​តាំងពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់​ល្ងាច​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះ​ក៏បាន​ផ្ញើ​សារ​មក​ឲ្យ​ខ្ញុំបាទ ដោយ​មានន័យថា «លា​ហើយ ខ្ញុំ​នឹង​ស្លាប់​រយៈពេល​បី​នាទី​ក្រោយ។ ពេល​ឃើញ​សារ​នោះ ខ្ញុំ​ក៏​ចែក​មិត្តភក្តិ​មើល ហើយក៏​មិន​ជឿ​ផងដែរ។ លុះដល់​ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ដោយសារ​ទូរស័ព្ទ​មិន​ចូល​ខ្ញុំបាទ​ក៏មាន​ការសង្ស័យ ក៏​បានមក​ប្រាប់​ម្ចាស់ផ្ទះ​ឲ្យ​បើក​បន្ទប់​មើល ពេល​បើក​ក៏​ឃើញ​ជនរងគ្រោះ​បាន​ចងក និង​រី​ដូរ​បង្អួច​ជាមួយ និង​កំរាលពូក​ពណ៌​ស ស្លាប់​បាត់ទៅហើយ»។

តាម​ការពិនិត្យ និង​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​កម្លាំង​ជំនាញ និង​លោក​វេជ្ជបណ្ឌិត លី សា​រ៉ា​យ មន្ត្រី​កោសល្យ​វិ​ច្ច័​យ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ស្លាប់​ដោយ​អត្តឃាត​ដោយ​ចង.ក។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រង់ចាំ​ការសម្រេច​ពី​ក្រុមគ្រួសារ និង​ស្ថានទូត​សា​ម៉ី។

ករណី​ទី៣-ស្ត្រី​វ័យ​ចំណាស់​ជា​ជនបរទេស​ម្នាក់ អង្គុយសុខៗស្រាប់តែ​ប្រកាច់​ដោយ​មិនដឹង​ពី​មូលហេតុ។ តែ​បច្ចុប្បន្ន​បាន​ធូរស្រាល​ហើយ បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​នគរបាល​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​នៅក្បែរនោះ បាន​ជួយ​លាបប្រេង​ក្រឡា។ ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅ​ឆ្នេរ​អូរ​ឈើទាល សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ៕

fn-2017-01-11-19-15-35-0 fn-2017-01-11-19-15-36-1 fn-2017-01-11-19-15-36-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya