ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ១៥នាក់ ករណី​គ្រឿងញៀន នៅផ្ទះ​សំណាក់ លីហ្សា

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ១៥នាក់ ករណី​គ្រឿងញៀន នៅផ្ទះ​សំណាក់ លីហ្សា

(ភ្នំពេញ)៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន១៥នាក់​ពាក់​នឹង​គ្រឿងញៀន ដែល​នៅ​ពពាក់ពពូន​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ផ្ទះសំណាក់​យីហោ «លីហ្សា» ត្រូវ​កម្លាំង​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ បានធ្វើការ​ឃាត់ខ្លួន និង​ដកហូត​ថ្នាំញៀន​មួយចំនួនធំ ព្រមទាំង​ឧបករណ៍​ពាក់​ព​ន្ធ័​មួយចំនួនទៀត។ នៅក្នុង​ប្រតិបត្តិ​ការណ៍​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៣រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង​កា៥ ក្រុម៧ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។

មន្ត្រីប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ប្រុស​ស្រី​ទាំង១៥នាក់​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នេះ យក​យក​ធ្វើ​តេស​ទឹកនោម ដើម្បី​អោយដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង ១៥នាក់​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​នេះ​រឺ​អត់​ទេ។

សមត្ថកិច្ច​បាន​បន្តថា ដោយសារតែ​មានការ​សម្របសម្រួល​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និង​លោក ទៀង ច័ន្ទ​សារ អធិការ​ខណ្ឌ​ឬ​ស្សី​កែវ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត ឈានដល់​ការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ក្នុងផ្ទះ​សំណាក់ «លីហ្សា» ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី១៥នាក់ និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន១៩កញ្ចប់​តូចធំ ព្រមទាំង​ឧបករណ៍​ពាក់​ព​ន្ធ័​មួយចំនួន និង​ម៉ូតូ៣គ្រឿង ហើយ​សមត្ថកិច្ច​យើង​បាន​នាំខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ១៥នាក់​ទៅ​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ។

សមត្ថកិច្ច​បន្តថា ជនសង្ស័យ​ប្រុស​ស្រី ១៥នាក់​ខាងលើនេះ សមត្ថកិច្ច​យើង​នឹងធ្វើ​តេស​ទឹកនោម ដើម្បីអោយ​ដឹងថា​ពួកគេ​ទាំងនោះ​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​រឺទេ។ ក្រោយពី​សមត្ថកិច្ច​យើង​ធ្វើ​តេស​រួចមក បើ​មិនឃើញ​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នោះ គឺ​សមត្ថកិច្ច​នឹង​អោយ​ពួកគេ​ទាំងនោះ​ទៅផ្ទះ​វិញ តែបើ​សិន​ជាមាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​វិញ​នោះ សមត្ថកិច្ច​យើង​នឹង​អនុវត្តតាម​និតិ​វិធី​ច្បាប់។ ចំណែកឯ​ម្ចាស់ផ្ទះ​សំណាក់​ទាំង ២នាក់​ប្តី​ប្រពន្ធ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ។

សមត្ថកិច្ច​បាន​បន្តទៀត​ថា នៅក្នុង​ផ្ទះសំណាក់ «លីហ្សា» នេះ គឺ​សមត្ថកិច្ច​យើង​ធ្លាប់​ចុះ​ចាប់​ម្តង​រួចមកហើយ នេះ​ជា​លើក​ទី២ហើយ ដែល​សមត្ថកិច្ច​យើង​បាន​ឆ្មក់​ចូល​បង្ក្រាប ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន១៥នាក់ និង​ថ្នាំញៀន១៩កញ្ចប់​តូចធំ ឧបករណ៍​សម្រាប់​ជក់ និង​ចែកចាយ​មួយចំនួន និង​ម៉ូតូ៣គ្រឿង។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​បន្ត​នីតិវិធី។

គួរ​រំលឹក​ផងដែរ​ថា រាល់​បទល្មើស​គ្រឿងញៀន​នៅតាម​បណ្តាល​ខណ្ឌ​ដែល​ចាប់បាន គឺ​ចេញពី​តំបន់​រោងចក្រ​ឆ្នាំង​ទាំងអស់។ ហេតុអ្វី​បានជា​អាជ្ញាធរ​ខណ្ឌទួលគោក មិនមាន​វិធានការ ចាត់ការ​ទៅលើ​ក្រុម​ឈ្មួញ​ដែល​ជួញដូរ​គ្រឿងញៀន​បែបនេះ​ទៅវិញ៕

15203222_596453437216297_3736213300621520787_n 15894499_596453320549642_6860076543006464743_n 15941400_596453390549635_6920274378190100113_n 15977042_596453317216309_5738751420910012981_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya