ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ទេសចរណ៍ » ភូមិ​ចម្លាក់​វប្បធម៌ កោះ​ចិន ក្លាយជា​តំបន់​ទេសចរណ៍​បរទេស​ដោយ​មិនដឹង​ខ្លួន​

ភូមិ​ចម្លាក់​វប្បធម៌ កោះ​ចិន ក្លាយជា​តំបន់​ទេសចរណ៍​បរទេស​ដោយ​មិនដឹង​ខ្លួន​

​កោះ​ចិន ជា​ភូមិ​ចម្លាក់​បែប​វប្បធម៌​មួយបែប​ដែល​ភាគច្រើន​ប្រជាជន​នៅ​ទីនោះ ប្រកបមុខរប​ធ្វើ​ចំលាក់​ស្មូន​ ដើម្បី​រក​ចំណូល​ក្នុង​ជីវភាព​គ្រួសារផង ​ជា​កន្លែង​ស្មូន​វត្ថុ​ប្រើប្រាស់​ ​វត្ថុ​អនុស្សាវរីយ៍​អំពើ​ស្ពាន​,ប្រាក់​ជាច្រើន​ប្រភេទ ហើយជាកន្លែទេសចរមួយបែបផងដែរ​។​

​បើ​យើង​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ដោយ​ជិះ​ម៉ូតូ​ត្រឹមតែ​កន្លះ​ម៉ោង​នោះ​យើង​នឹង​ដល់​ស្ពាន​ព្រែក​ក្ដាម ហើយ​បន្ត​ឆ្លងទៅ​ត្រើយ​ខាងកើត ដល់​មុខ​វត្ត​មុនី​សាគរ គេ​នឹង​ឮ​សំឡេង​ដំ​ជាច្រើន​បណ្ដាក់​គ្នា​ឥត​ដាច់ ចេញពី​ក្នុងភូមិ​មួយ​នៅ​ទីនោះ ដែលមាន​ឈ្មោះថា ភូមិ​កោះ​ចិន​។ កាលណា​គេ​ដើរ​តម្រង់​ទៅរក​សំឡេង​នោះ  គេ​នឹង​ប្រទះឃើញ​មនុស្សម្នា មិន​ថា​មនុស្ស​ចាស់ ឬ​យុវជន​ទេ អង្គុយ​ក្នុង​លំនៅស្ថាន​របស់ខ្លួន ដោយ​ក្នុង​ដៃ​មាន​ញញួរ និង​ពន្លាក កំពុងតែ​ផ្ចង់ស្មារតី​ជាមួយនឹង​បន្ទះ​ស្ពាន់ ឬ​ប្រា​ក់នៅ​ពីមុខ​គេ​។ ពួក គេ​កំពុងតែ​ឆ្លាក់​ស្ពាន់ ឬ​ប្រាក់​ទាំងនោះ​ឲ្យ​ទៅជា​ផ្តិល ជា​ភាជន៍ ឬ​ជា​របស់របរ​ផ្សេងទៀត​។ បច្ចុប្បន្ននេះ ភូមិ​កោះ​ចិន ក្លាយជា​តំបន់​ទេសចរណ៍​មួយ​ទៅហើយ សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង បរទេស​។​

​ស្ទើរ​មិន​លស់​ថ្ងៃ​ណា​ឡើយ ភ្ញៀវទេសចរ​ត្រូវបាន​ដឹក​ទាំង​កប៉ាល់​និង​ទូក​ធំៗ​មក​ទំលាក់​លើ​កោះ​នេះ ដើម្បី​ឲ្យ​ចូល​ទស្សនា​ការងារ​សិប្បកម្ម​របស់​ប្រជាជន​ក្នុងភូមិ​នេះ​។ ថ្វីត្បិតតែ​របស់របរ​ទាំងនេះ​ធ្វើ​ដោយ​ដៃ​ក្តី រូប​ផ្កា​ភ្ញី រូប​ប្រាសាទអង្គរវត្ត និង​រូប​ក្បាច់ក្បូរ​ជាច្រើន​ទៀត​ត្រូវបាន​រំលេច​លើ​ថាស ភាជន៍ ផ្ដិល ចាន ប្រកបដោយ​ទេ​ព្យ​កោសល្យ​សិល្បៈ​។​
​នៅទីនេះ ប្រជាជន​បាន​បង្រៀន​កូនចៅ​របស់គេ​អំពី​ការ​ឆ្លាក់​ស្ពាន់ ឬ​ប្រាក់​នេះ​តាំងពី​នៅ​តូច​តែម្ដង។  ដូច្នេះ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ប្រជាជន​នៅទីនេះ​បាន​ផ្ទេរ​ស្នាដៃ​ឲ្យ​គ្នា​រហូត ធ្វើ​ឲ្យ​ភូមិ​នេះ​ក្លាយជា​ជង្រុក​អភិរក្ស​វប្បធម៌​ខ្មែរ ផ្នែក​ចម្លាក់​៕

By chhem chda

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya