ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » មុខ​ចឹ​ង​ស្អាត​អត់ ប្រចាំ​នៅ​ភ្នំពេញ ខាង​បោក​លុយ​កូន​តុងទីន​រត់ចោលស្រុក

មុខ​ចឹ​ង​ស្អាត​អត់ ប្រចាំ​នៅ​ភ្នំពេញ ខាង​បោក​លុយ​កូន​តុងទីន​រត់ចោលស្រុក

ភ្នំពេញ ៖ នៅវេលា​ម៉ោង៦ល្ងាច​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅក្នុង​ភូមិ​ជ្រោយ​អំពិល១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។ ជនសង្ស័យ​មានឈ្មោះ​លី ចាន់​រ៉ា ភេទ​ស្រី អាយុ៣៧ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​ជ្រោយ​អំពិល១ សង្កា​ត​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។

កាលពី​ឆ្នាំ២០១៣កន្លងទៅ ជនសង្ស័យ​បានធ្វើ​ជា​មេ​តុងទីន​ដោយមាន​កូន​តុង​ទីង​លេង​ជាមួយ​ជាង១០០នាក់ ។ ហើយ​ការលេង​នោះ​មាន១១ខ្សែ ដេញ​រាល់ថ្ងៃ​ខ្លះ​ក្បាល១ម៉ឺន​រៀល ខ្លះទៀត​ក្បាល២ម៉ឺន​រៀល ។ ក្រោយមក​កូន​តុង​ទីង​មួយចំនួន​ដេញ​បាន​ហើយ​មិន​បង់លុយ​អោយ​មេ​ទេ មួយចំនួនទៀត​រត់ចោល​ស្រុក ។ ដោយសារ​កូន​តុងទីន​ដេញ​បានគេច​វេស​មិន​ព្រម​បង់លុយ​ធ្វើ​មេ​តុងទីន​ប្រើល្បិច​យកឈ្មោះ​កូន​តុងទីន​ដែល​នៅរស់​ដេញ​យកលុយ ទៅ​បង្វិល​អោយ​កូន​តុង​ទី​ផ្សេងទៀត….។ បន្ទាប់ពី​ដឹង​ល្បិចកល​របស់​មេ​តុង​ទី​រួចមក កូន​តុងទីន​ដែល​នៅរស់​ជិត៥០ នាក់​បាននាំគ្នា​មក​ដាក់ពាក្យ​បណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទើប​ឈានដល់​ការឃាត់ខ្លួន​តែម្តង ៕

80b962cd-1c7c-4978-be32-16984c247a3c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya