បន្ទាយមានជ័យ ៖ ហេតុការណ៍នៅលើ កំណាត់ផ្លូវជាតិលេខ៥វេលាម៉ោង១និង១០ នាទីរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅភូមិគោបកើត ឃុំគោប ស្រុក អូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។ គ្រោះថ្នាក់ ចរាចរណ៍គួរអាណោចអាធ័មរវាងរថយន្ដ កាមរី១៩៩៥ បុកម៉ូតូវ៉េវបើកបញ្ច្រាស ទិសគ្នា បណ្ដាលឱ្យបុរសជាឪពុកស្លាប់ នឹងកន្លែងកើតហេតុចំណែកកូនប្រុសរង របួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ ។
ជនរង គ្រោះឈ្មោះ គង់ សំអឿន អាយុ៤៥ឆ្នាំ មានមុខរបជាមន្ដ្រីនគបាល មានឋានៈព្រិន្ទបាលទោ មានលំឋានភូមិ បល្ល័ង ឃុំបល្ល័ង ស្រុកមង្គលបុរី ខេត្ដ បន្ទាយមានជ័យ បានស្លាប់នៅនឹងកន្លែង កើតហេតុ បានបើកបរដោយម៉ូតូវ៉េវ ពណ៌ខ្មៅ លាយខៀវ ពុំមានស្លាកលេខ រីឯ កូនប្រុសរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យមិត្ដភាពកម្ពុជា
-ជប៉ុន ។ រថយន្ដបង្កស៊េរីឆ្នាំ១៩៩៥ចង្កូចឆ្វេង ពណ៌ ស្លែរ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-3543 ចំណែកជនបង្ករត់គេចខ្លួនបាត់ស្រមោល ៕ សម្បត្តិ សីហា