ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​គ្លីនិក​សែន​សុខសាន្ត នៅ​ប៉ោយប៉ែត​ព្យាបាល​អ្នកជំងឺ​ស្លាប់

សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​គ្លីនិក​សែន​សុខសាន្ត នៅ​ប៉ោយប៉ែត​ព្យាបាល​អ្នកជំងឺ​ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ គ្លីនិក​ទទួល ព្យាបាល​ជំងឺ​ទូទៅ​ឯកជន​មួយកន្លែង​មាន​យីហោ សែន សុខសាន្ត ដែលមាន​ទីតាំង​ស្ថិត​នៅជាប់​កំណាត់​ផ្លូវជាតិ៥ ក្នុងភូមិ គីឡូម៉ែត្រ​លេខ៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក សុខ កែវ បណ្ឌិត ដឹកនាំ​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត តំណាង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​និង អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ចុះ​បិទ​ទីតាំង បញ្ចប់​ធ្វើ​អាជីវកម្ម​ផ្តល់​សេវា​សុខាភិបាល ដល់​អ្នកជំងឺ។

ការចុះ​បិទ​គ្លីនិក​នេះ​ធ្វើឡើង​នៅក្រោយពី​គ្លីនិក​មួយ​នេះ​រង​ការ​ចោទ ប្រកាន់​ថា​បាន​ព្យាបាល​អ្នកជំងឺ​ពស់​ចឹក​ម្នាក់​មានការ​ធ្វេសប្រហែស​បណ្តាលឱ្យ​ស្លាប់​នៅពេល​ជនរងគ្រោះ​បាន​ទៅ​ដេក​សម្រាក​ព្យាបាល​ជំងឺ​នៅ​គ្លីនិក​មួយ​នេះ​ក្នុង​រយៈ ពេល​ជិត៣ម៉ោង​ដោយ​មិន​យកចិត្ត​ទុក ដាក់ ។ ការចុះទៅ​បិទ​អាជីវកម្ម​គ្លីនិក​សែន សុខសាន្ត​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ពី​សំណាក់​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក្រោម​ការសម្រេច​ឱ្យ​បិទ​អាជីវកម្ម​ទាំងស្រុង​ពី​ក្រសួងសុខាភិបាល ។

គួរ​បញ្ជាក់ថា គ្លីនិក​សែន​សុខសាន្ត​មាន​ទីតាំងនៅ​ខាងលើនេះ​មាន​ម្ចាស់​ឈ្មោះ វេជ្ជបណ្ឌិត ឈុំ ម៉ុង ឆេង អតីត​ប្រធាន មណ្ឌល​សុខភាព​ប៉ោយប៉ែត១ បច្ចុប្បន្ន​ជាម​ន្ត្រី​ការិយាល័យ​ប្រតិបត្តិ​ក្រុង​ប៉ោយប៉ែត ។

ពាក់ព័ន្ធ​នឹង​ការចុះ​បិទ​អាជីវកម្ម​ផ្តល់​សេវា​សុខាភិបាល​របស់​គ្លីនិក សែន សុខ សាន្ត សមត្ថកិច្ច​ឱ្យដឹងថា ម្ចាស់​ទីតាំង​មិនមាន​ប្រតិកម្ម​អ្វី​ទៅនឹង​ចំណាត់ការ​របស់ ក្រសួងសុខាភិបាល ដែលមាន​លោក​ព្រះ​រា​ជ្ញា​រង​ដឹកនាំ​កម្លាំង​ចុះទៅ​បិទ​អាជីវកម្ម​នោះទេ។ប៉ុន្តែ​នៅពេល​ចុះ​បិទ​ម្ចាស់​ទីតាំង បានគេច​ទៅ​ភ្នំពេញ​ទើប​មានការ​សង្ស័យថា​គាត់​ទៅ​ស្វែងរក​ការជួយ​អន្តរាគមន៍​ពី អ្នកធំ​ធ្វើ​ខ្នងបង្អែក​ឲ្យ​បាន​ដំណើរការ​ជីវ​កម្ម​បន្ត ។ តែ​ទោះយ៉ាងណា​ចំណាត់ការ​អារ​បស់ ស្ថាប័ន​អយ្យការ​ត្រូវបាន​បិទ​អាជីវកម្ម​ទាំងស្រុង​ទៅលើ​គ្លីនិក​សែន​សុខសាន្ត​មួយ​នេះ ។

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅ​ក្រុង ប៉ោយប៉ែ​តេ​រង់ចាំ​មើលថា​តើ​ចំណាត់ការ នៃ​ការបិទ​អាជីវកម្ម​គ្លីនិក​សែន​សុខសាន្ត មាន​ប្រសិទ្ធភាព​ឬ​អត់​ឬក៏​គ្រាន់តែ​បិទ​មួយ ដង្ហើមចង្រិត តែ​មិន​អចិន្ត្រៃយ៍​នោះ? ហើយ បើ​បិទ​រហូត​ប្រជាពលរដ្ឋ​មានការ​គាំទ្រ ។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ក្រសួង​សុខា ភិ​បាល​ដល់ពេល​បញ្ចេញ​កណ្តា​ប់​ដៃ​ដែក​នៅក្នុង​វិធានការ​ដល់​គ្លីនិក​ឯកជន​ដទៃ ទៀតហើយ ។

សូម​រំលឹកថា​ស្ត្រី​ម្នាក់​ឈ្មោះ ម៉ា សុធា អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​កូនដំរី សង្កាត់ និមិត្ត ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបាន​ពស់វែកក្របី​ចឹក​ដៃ​ខណៈ​ស្ត្រី​រងគ្រោះ​ចាប់​ពស់វែក​ចេញពី​សំណាញ់​ថង់​ច្រក​ពស់​បម្រុង​ធ្វើ​ម្ហូប។ក្រោយ​ពស់មានពិស​ចឹក​ស្ត្រី​រងគ្រោះ​មាន​អាការ​ជាធម្មតា​ហើយ​ត្រូវបាន​បងប្អូន​ដឹក​តាម ម៉ូតូ​យកទៅ​ព្យាបាល​នៅ​គ្លីនិក សែន សុខ សាន្ត ។ ស្ត្រី​រងគ្រោះ​បាន​ដេក​សម្រាក​ព្យាបាល​រយៈពេល​ជិត២ម៉ោង​ដោយ​គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​និង ព្យួរសេរ៉ូម​អស់​ប្រហែល ១ប្លោង​កន្លះ ស្រាប​តែមាន​អាការ​ក្អួត ចង្អោរ​ឡើង​ស្លេស្ម​ចេញ​តាម​មាត់ ហើយ បន្ទាប់ មក​គាំងបេះដូង​ទើប​ឃើញ​គ្រូពេទ្យ​នាំគ្នា​ឆោឡោ​យក​រថយន្ត​សាមុយ​ដឹក​ស្ត្រី រងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ប៉ុន្តែ​នៅពេល​ដឹក​អ្នកជំងឺ​ដល់​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត គ្រូពេទ្យ​ប្រចាំការ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប្រាប់ថា​អ្នកជំងឺ​បាន​ដាច់ខ្យល់​ស្លាប់​មុន​មកដល់​មន្ទីរពេទ្យ​ទៅទៀត ។

ក្រោយ​មាន​ហេតុការណ៍​នេះ​កើតឡើង ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ទើប​នាំ​ឲ្យ​មាន​ការចុះ​បិទ​គ្លីនិក​នេះ ហើយ​គេ​បានដឹងថា​ក្រុមគ្រួសារ​ជនរងគ្រោះ​នៅ​មិនទាន់​ទទួលបាន​សំណង​នៅ ឡើយ ។

តាម​មន្ត្រី​សុខាភិបាល​មួយរូប​បាន​ឲ្យ​ដឹងថា ជាធម្មតា​ជនរងគ្រោះ​ដែល​ត្រូវ​ពស់មានពិស ចឹក​មិន​អនុញ្ញាត​ឲ្យ​គ្លីនិក​ទទួល​ព្យាបាល​អចិន្ត្រៃយ៍​ទេ ត្រូវ​បញ្ជូនមក​មន្ទីរ​ពេទ្យ រដ្ឋ ព្រោះ​នៅ​ទីនោះ​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ពិសពស់​ចឹក ៕

15940382_1779678065691445_8816553543341516879_n 15977428_1779678022358116_3834066443648006443_n 15977613_1779678029024782_9003322280435239727_n 15978116_1779678045691447_6899643115837309601_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya