ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ផ្អើល​ចោមរោម​លើ​ស្ពាន​ស្ទឹងមានជ័យ ប្រទះឃើញ​ពស់ថ្លាន់​ញី-ឈ្មោល២ក្បាលធំៗ

ផ្អើល​ចោមរោម​លើ​ស្ពាន​ស្ទឹងមានជ័យ ប្រទះឃើញ​ពស់ថ្លាន់​ញី-ឈ្មោល២ក្បាលធំៗ

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី១០ មករា ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​នោះ គឺ​ការប្រទះឃើញ​ពស់ថ្លាន់​ញី-ឈ្មោល២ក្បាលធំៗ ដែល​ត្រូវបាន​កម្លាំង​អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​តាម​ចាប់បាន​ត្រឹម​វេលា​ម៉ោង១រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១១ មករា ឆ្នាំ២០១៧ ។
ពស់ថ្លាន់​ទាំង២ក្បាល​នេះ គឺជា​ពស់​គូ​ញី-ឈ្មោល ដែល​ពស់​ឈ្មោល​មាន​ទម្ងន់១៨គីឡូក្រាម ដោយឡែក​ពស់​ញី​មាន​ទម្ងន់២១គីឡូ (ដោយ​ពស់​ញី​កំពុង​ផើម) ពស់​ទាំង២មាន​ប្រវែង​ប្រមាណ២ម៉ែត្រ​ដូចគ្នា ។ បច្ចុប្បន្ន ពស់ថ្លាន់​ញី-ឈ្មោល​នេះ ត្រូវបាន​យកមក​រក្សាទុក​នៅ​សាលាសង្កាត់​ស្ទឹងមានជ័យ រង់ចាំ​អាជ្ញាធរ​អភិរក្ស​សត្វព្រៃ​មក​ទទួលយក ៕

2aaf5848-d910-4398-8fec-77a1d8dc800e 06ea19b7-262c-4965-8a1b-639118e08926 56a388ff-2697-433e-9f3a-dbc99fec9045 386f2b3d-ba02-4ed3-a060-a29e022767d2 b824437a-1e58-47d5-87e9-4e326641a093

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya