ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ទទួលផល​ចោរកម្ម និង​កាន់កាប់​គ្រឿងផ្ទុះ​ដោយ​ខុសច្បាប់

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ទទួលផល​ចោរកម្ម និង​កាន់កាប់​គ្រឿងផ្ទុះ​ដោយ​ខុសច្បាប់

(កណ្តាល)៖ អនុវត្តតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​បទបញ្ជា​រប​ស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ មេ​បញ្ជ​ការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់​ទូទាំងប្រទេស លោក ឧ​ត្ត​ម​សេនីយ៍ សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បានដាក់​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់ ដល់​ការិយាល័យ​ជំនាញ​ចំណុះ​បញ្ជាការដ្ឋាន អង្គភាព​កងរាជអាវុធហត្ថ​ក្រុង ស្រុក ត្រូវ​ស្វះ​សែ្វ​ងរ​ក​បទល្មើស និង​បង្ក្រាប​បទល្មើស ជាក់ស្តែង​នៅ​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ កម្លាំង​កងរាជអាវុធហត្ថ ខេត្តកណ្តាល បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ គឹម សុខ​សំណាង ហៅ យ៉យ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជាប់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន និង​ករណី​លួច។ បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន​រួចមក ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​បញ្ជាការដ្ឋាន​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ។

នៅមុខ​មន្ត្រី​កងរាជអាវុធហត្ថ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ធ្លាប់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជាច្រើន​ដង​មកហើយ ហើយ​បាន​យក​ម៉ូតូ​ទាំងនោះ ទៅ​លក់​ឲ្យ ឈ្មោះ សុំ សៀ​ប រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ។

ដោយ​ទទួលបាន ការអនុញ្ញាត ពី​ព្រះរាជអាជ្ញា​ខេត្តកណ្តាល និង​ព្រះរាជអាជ្ញា​ខេត្តតាកែវ ព្រមទាំង​មានការ​ចូល​រូ​ម​ពី​អាជ្ញាធរ​មូលដ្ឋាន កម្លាំង កងរាជអាវុធហត្ថ ខេត្តតាកែវ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ទូច អ៊ី​ណាន បាន​បន្ត​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សុំ សៀ​ប នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ មុខរបរ​ទិញ-លក់​ម៉ូតូ​ខុសច្បាប់ និង​ដាប់​ឈូស​លេខ​ម៉ូតូ​ខុសច្បាប់ បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​រកស៊ី​ទិញ លក់​ម៉ូតូ ដាប់​ឈូស​លេខ​ខុសច្បាប់ អស់​រយៈពេល២ឆ្នាំ​មកហើយ រាល់​ម៉ូតូ​ដែល​គេ​យកមក​លក់​ឲ្យ​ខ្លួន​ជា​ម៉ូតូ​ឆបោក លួច ប្លន់ ហើយ​ពុំមាន​ធ្វើលិខិត​ស្មា​ម។

ក្នុងការ​បង្ក្រាប​បទល្មើស​ទទួលផល​ចោរកម្ម​នេះ លោក​វរសេនីយ៍ទោ ពក សាង បាន​ឲ្យ ដឹងថា កម្លាំង​កងរាជអាវុធហត្ថ ខេត្តកណ្តាល​បាន​ដកហូត​វត្ថុតាង​រួមមាន ស្លាក​លេខ​ម៉ូតូ ១០១បន្ទះ ស្លាក​លេខ​រថយន្ត ២បន្ទះ កូនសោរ​ម៉ូតូ ២៥ បន្ទះ​កុង​ទ័​រ​ម៉ូតូ ៥បន្ទះ ប្រដាប់​កឹ​ប ប្រដាប់​កែច្នៃ​ឈូស​លេខ​ម៉ូតូ​មួយចំនួន គ្រាប់​អាវុធខ្លី ២០គ្រាប់ បណ្ណ​សំគាល់​យានយន្ត ៤៨សន្លឹក អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ១៣សន្លឹក និង​បណ្ណ​បើកបរ ៣សន្លឹក។

ក្នុងនោះដែរ​លោក​វរសេនីយ៍ទោ ពក សាង បានស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ម៉ូតូ កាត​គ្រី អត្តសញ្ញាណ​បណ្ណ មក​ដាក់ពាក្យ​បណ្តឹង​នៅ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដើម្បី​ដាក់បន្ទុក​ទៅលើ​ជនសង្ស័យ សុំ សៀ​ប បន្ថែមទៀត ក្នុង​ការកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាម​នីតិវិធី ៕

15895336_596250367236604_9883172350360842_n 15965858_596250497236591_889219882946858981_n 15966005_596250460569928_4332209252885746031_n 15977037_596250333903274_9202223120259242697_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya