ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រថយន្ត​យី​ឌុប​ធន់​យក្ស បើក​មិនបាន​ទំលាក់​បែន​ចុះ ទាក់​ខ្សែភ្លើង​កាត់​ទទឹងផ្លូវ ធ្វើ​ឲ្យ​បាក់​បង្គោល​ភ្លើង​អស់​ចំនួន១០ដើម

រថយន្ត​យី​ឌុប​ធន់​យក្ស បើក​មិនបាន​ទំលាក់​បែន​ចុះ ទាក់​ខ្សែភ្លើង​កាត់​ទទឹងផ្លូវ ធ្វើ​ឲ្យ​បាក់​បង្គោល​ភ្លើង​អស់​ចំនួន១០ដើម

(ភ្នំពេញ)៖ រថយន្ត​យី​ឌុប​ធន់​យក្ស​មួយគ្រឿង បើកបរ​ដោយ​មិនបាន​ទំលាក់​បែន​ចុះ បណ្តាល​ឲ្យ​ទាក់​និង​ខ្សែភ្លើង​កាត់​ទទឹងផ្លូវ ធ្វើ​ឲ្យ​បាក់​បង្គោល​ភ្លើង​អស់​ចំនួន១០ដើម បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិត​តាមផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រថយន្ត​ដឹក​ដី​ធន់​យក្ស​បង្ក​ខាងលើ ម៉ាក​ហ៊ីយ៉ាន់ដាយ​យី​ឌុ​ក​ប្រភេទ​ដឹក​ដី មាន​ក្បាល​ពណ៌​ស ទ្រុង​ដាក់​ដី​ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ​ភ្នំពេញ3C1753 បើកបរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ករ​ខាងលើ បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង តាមផ្លូវ​ទំនប់​កប់​ស្រូវ ដោយ​មិនបាន​ទំលាក់​បែន​ចុះ​ស្រាប់ តែ​មកដល់​ចំណុចកើតហេតុ រថយន្ត​នោះ​បើក​ក្នុង​ល្បឿន​លឿន​ផង​នោះ ក៏​បណ្តាល​ឲ្យ​ទាក់​ទៅ និង​ខ្សែភ្លើង​ដែល​កាត់​ទទឹង ផ្លូវ​បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​អស់​ចំនួន១០ដើម ទាំង​ព្រលឹម​អុល​តែម្តង ផ្អើល​សមត្ថកិច្ច​ដេញចាប់​ព្រោងព្រាត តែ​តៃកុង​បើករថយន្ត​បង្ករ​នោះបាន​ព្យាយាម បើកទ្វា​រត់​បាត់ស្រមោល​សូន្យឈឹង​តែម្តង។

ក្រោយ​កើតហេតុ​សមត្ថកិច្ច ជំនាញ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ចុះមក​វាស់វែង និង​នាំយក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការ​យា​ល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់៕15894729_1779610619031523_2063922689381787887_n 15965800_1779610589031526_253771845901161901_n 15965971_1779610595698192_2903459174727908172_n 15977293_1779610592364859_2102869970042883534_n 16003206_1779610579031527_918848528209432838_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya