ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » លោក​ថៃ នរៈ​សត្យា ទទួលស្គាល់ថា កូនប្រុស​ខ្លួន ថៃ នរៈ​ពិ​ទូ សេព​គ្រឿងញៀន

លោក​ថៃ នរៈ​សត្យា ទទួលស្គាល់ថា កូនប្រុស​ខ្លួន ថៃ នរៈ​ពិ​ទូ សេព​គ្រឿងញៀន

ភ្នំពេញ៖ នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នេះ លោក ថៃ នរៈ​សត្យា ដែលជា​ឪពុក លោក ថៃ នរៈ​ពិ​ទូ ថា “ខ្ញុំ​គ្រាន់តែ​ជា​ឪពុក​ម្នាក់ ដែល​ចង់​ឲ្យ​កូន​ល្អ ចង់​ខ្លួនឯង​ល្អ តែ​ការប្រព្រឹត្ត​របស់​មនុស្សម្នាក់ៗ យើង​មិនអាច​ទៅគ្រប់​គ្រង​ចិត្ត ឬ​សកម្មភាព​អនុវត្ត របស់​អ្នកណា​បាន គ្រប់ពេលវេលា​ឡើយ។  ចឹ​ង​រឿងនេះ ទោះជា​រឿង​មួយ រឿង​ពីរ រឿង​បី​មែន តែ​យើង​មិនអាច​ធ្វើ​អី​កើត ព្រោះ​វា​មិនមែន​ស្ថិតក្នុង​ដៃ​យើង វា​ស្ថិតក្នុង​ដៃ​សមត្ថកិច្ច” ។ “ក្នុងនាម​ជា​ឪពុក-ម្តាយ​គ្រាន់តែ​ចង់ បន់ស្រន់​ថា ឲ្យ​កូន​មានការ​ធូរស្រាល តែ​ប៉ុណ្ណឹង” ។

ថ្មីៗនេះ​មានការ​ភ្ងា​ក់​ផ្អើល ពាសពេញ​លើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក នូវ​រឿងរ៉ាវ​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ធ្វើការ​ឃាត់ខ្លួន លោក ថៃ នរៈ​ពិ​ទូ អតីត​តារា​សម្តែង រូប​សង្ហារ និង​ជា​អតីត Freshie Boy លេខ១ ឆ្នាំ២០០៨ ដ៏​ល្បីឈ្មោះ រួមទាំង​ភរិយា គឺ​អ្នកនាង អោក រតនៈ​ប៉ុ​ណ្ណិ​កា ដែលជា​កូនប្រុស​បង្កើត និង​ជា​កូនប្រសារ លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិកា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ទើប​រៀបការ​ថ្មីថ្មោង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ។

ជាមួយនឹង​គ្នា​នេះ លោក​ក៏បាន​បង្ហើប​ទៀតថា លោក​មានបំណង​ចង់ ជួយ​កូន​ផងដែរ តែ​លោក​មិនអាច​ធ្វើ​អ្វី​បាន ព្រោះ​ច្បាប់​ជា​ច្បាប់ ដោយសារតែ​នេះ​ជា​ទង្វើ ដែល​ផ្ទុយទៅនឹង​ច្បាប់ ហេតុនេះ​លោក​គ្មាន​វិធានការ ឬ​ចង់​លូកដៃ​ចូលទៅ ក្នុង​រឿងនេះ​ឡើយ ដោយ​មានតែ​ទុក​ឲ្យ​សមត្ថកិច្ច ចាត់វិធានការ តាមច្បាប់​តែប៉ុណ្ណោះ ។

យោងតាម​ការចុះផ្សាយរ​បស់ គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅវេលា​ម៉ោង ២៣និង២០នាទី នៅ​ចំណុច​ខារ៉ាអូខេ ដឹ​សោ​ន ហ្ចា​មី​លី (The sound family KTV) ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង កម្លាំង​ការិយាល័យ ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ក្រុម​អន្តគ​មន៍ ប្រឆាំង​បទល្មើស និង​ក្រុម​បង្កា​បង្ក្រាប នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត បាន​ចុះបង្ក្រាប ករណី​ផ្តល់​ទីកន្លែង​ឲ្យ​ប្រើប្រាស់ និង​រក្សាទុក​គ្រឿងញៀន ១លើក។

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦នាក់ ក្នុងនោះ​មាន ជនសង្ស័យ២នាក់ ដែល​មហាជន​ស្គាល់​ច្បាស់​ថា ជា​កូនប្រុស និង​ជា​កូនប្រសារ​របស់ លោក ថៃ នរៈ​សត្យា ១.ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស អាយុ ២៤ឆ្នាំ រស់នៅ​ភូមិ១៣មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ២.ឈ្មោះ ថៃ នរៈ​ពិ​ទូ ភេទ​ប្រុស អាយុ ៣២ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី២ ខណ្ឌប្រាំពីរមករា រាជធានី​ភ្នំពេញ ៣.ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស អាយុ ៣២ឆ្នាំ រស់នៅ​ក្រុមទី១២ ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ៤.ឈ្មោះ ហាប់ សុវត្ថិ ភេទ​ប្រុស អាយុ ២៩ឆ្នាំ មាន​ទីលំនៅ​ក្រុង​បាត់ដំបង ៥.ឈ្មោះ អោក រតនៈ​ប៉ុ​ណ្ណិ​កា ភេទ​ស្រី អាយុ ២៧ឆ្នាំ មាន​ទីលំនៅ សង្កាត់​បឹងកក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង៦.ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី អាយុ ២៧ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន បន្ទប់​ជួល​ភូមិ​រំចេក៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង។

សមត្ថកិច្ច​បានធ្វើការ​ដកហូត ថ្នាំញៀន​ប្រភេទ​កេ​តា​មីន (Ketamine ខេ) ចំនួន ០៣កូន​ថង់ ទម្ងន់ ០,៨៨ក្រាម ឧបករណ៍ (ពុ​ម្ភ) សំរាប់​កែច្នៃ​ថ្នាំញៀន អ៊ិ​ច​ស្តា​ស៊ី​ចំនួន ២ថ្នាំ​អំពូល Diazepam ចំនួន ២អំពូល ថ្នាំ​គ្រាប់ Zepam ចំនួន ១៦បន្ទះ ដែកកេះ​ចំនួន ៣ គំរប​ដក​កែច្នៃ សំរាប់​ជក់​ថ្នាំ្ញ​ញៀន​ចំនួន ១បំពង់ ទុយោ​ប៉ឺ​ត​ចំនួន១ដុំ ថង់​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួន ក្រដាស​អាលុយមីញ៉ូម​ចំនួន ១ដុំ និង​សំបក ថ្នាំ​មួយចំនួន។ ករណីនេះ ជនសង្ស័យ​ទាំង ៦នាក់ សមត្ថកិច្ច​ជំនាញ កំពុង​រៀបចំ​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់៕

5d1631c141f6c3804cd1a544562a83ae 557 563 fn-2017-01-11-09-33-47-6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya