ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ

ម៉ូតូ​បុក​ឡាន បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។ ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ស៊ីម សុភ័ក្ត្រ ភេទ​ប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅ​ម្តុំ​រង្វង់​មូល​ទួលគោក សង្កាត់​បឹងកក់២ ខណ្ឌទួលគោក ។

មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក NLAJESLY ពណ៌​ស អត់​មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈពេល​មកដល់​ចំណុចកើតហេតុ​មុខ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ដោយសារ​ជនរងគ្រោះ​ស្រវឹងស្រា​ផង បើក​ម៉ូតូ​លឿន​ផង ស្រាប់តែ​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស៥៧០ ពណ៌​ខ្មៅ ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​រងរបួស​ធ្ងន់ធ្ងរ បន្ទាប់មក​ក៏​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែកឯ​ម៉ូតូ​ខូចខាត​ខ្ទេច​មួយ​កំណត់​ខាងមុខ រីឯ​រថយន្ត​ឡិច​ស៊ី​ស៥៧០បាន​បើក​ចេញទៅ​បាត់ បន្សល់ទុក​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ ។

ជនរងគ្រោះ​សល់​តែ​ដង្ហើមចង្រិត មិនបាន​ដឹកយក​ទៅ​ព្យាបាល​ទេ ភ្លាមៗនោះ​មាន​បុរស​ស្រវឹងស្រា​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ី​គី​លេ​ត ពណ៌​ស មកដល់​កន្លែងកើតហេតុ​អះអាងថា​ខ្លួន​ត្រូវជា​មិត្តភក្តិ​របស់​ជនរងគ្រោះ បាន​ជេរ​រថយន្ត​សង្គ្រោះ​ដែល​មិន​ព្រម​ដឹក​ជនរងគ្រោះ​យកទៅ​ព្យាបាល ទុក​ទាល់តែ​ជនរងគ្រោះ​ស្លាប់​បែបនេះ មិនតែប៉ុណ្ណោះ​បុរស​រូបនោះ​ខឹង​ទាំង​អ្នកសារព័ត៌មាន និង​សមត្ថកិច្ច​ដែល​មិន​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ជនរងគ្រោះ​យកទៅ​ព្យាបាល​ទៀតផង ៕20be84f7-08a9-4707-8cec-0a422281eef5 413f988d-8c46-4d63-8671-6a36124fbb38 789d8ff9-a99e-4ef9-ba9d-9a2ad5f605d2 9999cb20-0397-4ae5-964e-987a7c60e31c

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya