ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ករណី​ឆបោក​លុយ​ចំនួន២ពាន់​ដុល្លារ មក​ទារ​កក់៥ពាន់​ដុល្លារ​ថែម ព្រោះ​អាងខ្នង​ប៉េអឹម

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ករណី​ឆបោក​លុយ​ចំនួន២ពាន់​ដុល្លារ មក​ទារ​កក់៥ពាន់​ដុល្លារ​ថែម ព្រោះ​អាងខ្នង​ប៉េអឹម

ភ្នំពេញ ៖ ការចាប់ខ្លួន​នោះបាន​ធ្វើឡើង កាលពី​ថ្ងៃទី៩ មករា ឆ្នាំ២០១៧ នៅក្នុង​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ឃាត់ខ្លួន​បុរស​ជា​មេការ​សំណង់​ម្នាក់ ដោយបាន​ចោទប្រកាន់ថា ធ្វើ​សកម្មភាព​ឆបោក​លុយ​ចំនួន២ពាន់​ដុល្លារ ក្នុង​កិច្ចសន្យា​ព្រមព្រៀង​ថា នឹង​សាង​សង់ផ្ទះ​ឱ្យ​គាត់ ប៉ុន្តែ​ក្រោយពេល​ទទួលបាន​លុយ​ដល់ដៃ​ហើយ ជនសង្ស័យ​មិន​គោរព​តាម​កិច្ចសន្យា​ទាល់តែសោះ ។

គ្រាន់តែ​កាប់​រណ្ដៅ​បាន១រណ្ដៅ​ប៉ុណ្ណោះ អត់​មាន​ដឹក​សម្ភារ​សំណង់​ចូល​នៅឡើយ​ទេ ស្រាប់តែ​មក​ទាមទារ​ឱ្យ​គាត់​កក់​លុយ​ថែម៥ពាន់​ដុល្លារ​ទៀត ទើប​ព្រមធ្វើ​ផ្ទះ​ឱ្យ ។ បើ​មិន​ដូច្នេះ​ទេ ខ្លួន​នឹងមិន​ធ្វើឱ្យ​ឡើយ ហើយ​លុយ​កក់​ចំនួន២ពាន់​ដុល្លារ​នោះ និង​ត្រូវ​ដាច់​តែម្ដង ។

ស្ត្រី​រងគ្រោះ​មិន​ព្រម​ដែរ ក៏បាន​ទាមទារ​យកលុយ​គាត់​កក់​នោះ​មកវិញ ហើយក៏​ឈប់​ឲ្យ​ជាង​បោក​នោះ សាងសង់​ផ្ទះ​ឲ្យ​តទៅទៀត​ដែរ ព្រោះ​ខ្លាច​ខាតបង់​ច្រើនជាង​នេះ​ថែមទៀត ។ មិនតែប៉ុណ្ណោះ គាត់​បាន​ប្រាប់ថា បើ​មិន​ឲ្យ​លុយ​កក់​វិញ​ទេ នឹង​ប្ដឹង ប៉ុន្តែ​មេការ​សំណង់​នោះ នៅតែ​មិន​ព្រម​ឲ្យ​លុយ​វិញ​ឡើយ ព្រោះ​អាង​មាន​ខ្នង​ប៉េអឹម និង​អះអាងថា ខ្លួន​បាន​យកលុយ​ទិញ សម្ភារ​សំណង់​អស់ហើយ ទើប​នាង​ប្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ។

មិនតែប៉ុណ្ណោះ ស្ត្រី​ម្នាក់​ដែល​អះអាងថា ជា​បងស្រី​របស់​មេជាង​នោះ បាន​ឡូឡា​ពេញ​ប៉ុស្ដិ៍នគរបាល​ចោមចៅ និង​ស្រែ​គំរាម​នគរបាល​ថា «អត់​ដាច់ខាត សូម្បី​តែមួយ​រៀល ក៏​មិន​សង​ដែរ ហើយ​ឃើញ​ខ្ញុំ​ខោ​មិន​ខោ អាវ​មិន​អាវ​បែប​ហ្នឹង លោក​ប៉ូលិស​ឯង​ដឹងថា ខ្ញុំ​មាន​ខ្នង ជា​នរណា​ទេ ចង់​បញ្ជូន​ទៅដល់​ណា ក៏​ដល់​ទៅ​មិន​ខ្លាច​ទេ» ។

ស្ត្រី​ជា​បង​ជនសង្ស័យ​ខាងលើ មាន​ខ្នង​ធំ​ប៉ុនណា​ទេ នគរបាល​ចាត់ទុកថា ជាការ​ប្រមាថមើលងាយ​ច្បាប់​បំផុត ព្រោះ​សម័យ​នេះហើយ​និយាយ​អាង​ខ្សែ​អា​ខ្នង​បែបនេះ តែ​ក៏​មិនត្រូវ​អាងខ្នង​ប្រព្រឹត្ត​អំពើ​បែបនេះ​ឡើយ។

បុរស​មេជាង​សំណង់​ខាងលើ ឈ្មោះ​ស៊ីថា អាយុ​ប្រហែល៣០ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ខាន់ ស្រស់ អាយុ២៤ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​នោះដែរ ។

ក្រោយមក ខណៈនោះ​ស្ត្រី​រងគ្រោះ​មិន​ព្រម ព្រោះ​ខ្លាច​ចរិត​ក្រឡិចក្រឡុច​នោះ ហើយក៏​មានការ​និយាយ​ចរចា​គ្នា រហូតដល់​វេលាយប់​ថ្ងៃ​ដដែល​នោះ ទើបត្រូវ​គ្នា ដោយ​ជន​នោះ បាន​សុំ​ធ្វើ​កិច្ចសន្យា​សង​នៅវេលា​ម៉ោង២រសៀល​ថ្ងៃទី១០ មករា ឆ្នាំ២០១៧ នៅ​ប៉ុស្ដិ៍នគរបាល​ចោមចៅ​នោះ ដោយមាន​អ្នកធានា​ត្រឹមត្រូវ ទើប​ជនរងគ្រោះ​យល់ព្រម ៕5eb0f8ae-4529-49e9-9679-ea939b3b91b1 845ff4d3-b939-4928-bd57-e0f7eac1f401 b5f65d75-d710-4a5a-b3f9-1d80cc77f817 b819955b-9191-4428-ba43-014e12a1187b

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya