ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​កណ្តាល ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំខេត្ត​កណ្តាល ២នាក់ ករណី​គ្រឿងញៀន

ខេត្តកណ្ដាល៖  នៅ​ចំណុច​ភូមិ​សំប៉ាន ឃុំ​កោះធំ(ខ)ស្រុក​កោះធំ ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង១៣និង៣០នាទី​ថ្ងៃទី១០មករា ឆ្នាំ២០១៧ ។ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ០២នាក់ ៖

ទី១-ឈ្មោះ ផុន ម៉ា​រ៉ា​ឌី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ឬ​ស្សី​ដាច់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល។ មុខរបរ មិន​ពិតប្រាកដ(ឃាត់ខ្លួន)។ទី២-ឈ្មោះ ហួរ គឹម​ហ័ង ភេទ​ស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចម្ការលើ ខេត្តកំពង់ចាម មុខរបរ មិន​ពិតប្រាកដ(ឃាត់ខ្លួន)។

ដកហូត​បានរួម​មាន៖ទី១-ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន(ម៉ា​ទឹកកក)០៣កញ្ចប់​តូច ។ ទី២-កាបូបស្ពាយ​ចំនួន ០១ ។ ទី៣-ទូរស័ព្ទដៃ០៣គ្រឿង ។ទី៤-ឧបករណ៍​កែច្នៃ សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។

យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅពេល​វេលា​កើតហេតុ​ខាងលើ សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​កោះធំ​បាន​ចល័ត​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខ្លួន​គ្រប់គ្រង។ មាន​សកម្មភាព​លក់ និង​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុចកើតហេតុ​ខាងលើ។ ពេលនោះ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ បាន​ជួប​មុខសញ្ញា​សង្ស័យ ០២នាក់​ឈ្មោះ ផុន ម៉ា​រ៉ា​ឌី ភេទ​ប្រុស និង​ឈ្មោះ ហួរ គឹម​ហ័ង ភេទ​ស្រី កំពុង​ជិះ​ម៉ូតូ ហើយ​បាន​ហៅ​ឲ្យ​ឈប់​ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន០៣ កញ្ចប់​តូច នៅក្នុង​កាបូបស្ពាយ​រប​ស់ ហួរ គឹម​ហ័ង ។ សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង ០២នាក់ រួមជាមួយ​ថ្នាំញៀន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​សាកសួរ​បន្ត​ចាត់ការ​តាម​នីតិវិធី៕

2017-01-11_07-27-30 fb_img_1484093796012 fb_img_1484093799953

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya