ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ស្លាប់៣នាក់ និង​របួស២៣នាក់ គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី១០ ខែមករា ឆ្នំា២០១៧

ស្លាប់៣នាក់ និង​របួស២៣នាក់ គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី១០ ខែមករា ឆ្នំា២០១៧

(ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន១៥លើក (យប់៨លើក) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៣នាក់ របួសធ្ងន់១៧នាក់ និង​របួសស្រាល៦នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍១៥ លើក​នេះ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​យានយន្ដ សរុប​ចំនួន២២គ្រឿង រួមមាន​ម៉ូតូ ចំនួន១៥គ្រឿង រថយន្ដ​ធុន​តូច​ចំនួន៥គ្រឿង, រថយន្ដ​ធុន​ធំ២គ្រឿង និង​អ្នក​ថ្មើរជើង២នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះ​ថា្នក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន៤លើក, ស្រវឹង១លើក, មិន​ប្រកាន់​ស្ដាំ២លើក, បត់​គ្រោះ​ថ្នា៤លើក, មិន​គោរព​សិទ្ធ១លើក, ប្រជែង១លើក, ងងុយដេក១លើក និង​កត្តា​យានយន្ដ១លើក។

សូមបញ្ជាក់ថា​រយៈ១០ថ្ងៃ​ចាប់ពី​ថ្ងៃទី ០១ដល់​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន១២២លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៥២នាក់ រងរបួស​ធ្ងន់​ចំនួន១២៣នាក់ និង​រងរបួស​ស្រាល​ចំនួន ៦៤នាក់៕

fn-2017-01-08-11-50-28-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya