ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ប្រុស​ស្រី៤នាក់​នៅក្នុង​ផ្ទះសំណាក់ មាន លាភ ករណី​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន

ឃាត់ខ្លួន​ប្រុស​ស្រី៤នាក់​នៅក្នុង​ផ្ទះសំណាក់ មាន លាភ ករណី​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន

ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ខណ្ឌ៧មករា​ធ្វើការ​ចុះបង្ក្រាប​គ្រឿងញៀន​នៅក្នុង​ផ្ទះសំណាក់ មាន លាភ ជាន់​ទី១បន្ទប់​លេខ​១Bនិង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី៤នាក់​នៅវេលា​ម៉ោង៤ថ្ងៃទី១០ខែមករា ឆ្នាំ២០១៧ ផ្លូវ​លេខ១៣៤នៅក្នុង​សង្កាត់​មិត្តភាព ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការបង្ក្រាប​គ្រឿងញៀន​ខា​ង​លើ​នេះ ដឹកនាំ​កម្លាំង​ដោយ​លោក វរ:សេនីយ៍​ទោ អ៊ីវ ភា​រិត នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​សម្របសម្រួល ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទី១ឈ្មោះ ពៅ សុខ​នា ភេទ​ស្រី អាយុ២៦ឆ្នាំ។ ទី២ឈ្មោះ ញ៉ែម គ​ន្ធា ភេទ​ស្រី អាយុ២៤ឆ្នាំ។ ទី៣ ឈ្មោះ សេង ចាន់​តា​រ៉ា ភេទ​ប្រុស អាយុ៣៤ឆ្នាំ​ជនសង្ស័យ និង​ទី៤ ឈ្មោះ វង់ លី​ណា ភេទ​ស្រី អាយុ២៤ឆ្នាំ។

ជាក់ស្តែង​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន៤នាក់ ក្នុងនោះ​មាន​ស្ត្រីជន​ជាតិខ្មែរ​ចំនួន៣នាក់​បុរស​ម្នាក់​និង ដកហូត​បាន​ថ្នាំញៀន​ចំនួន៣កញ្ចប់ ក្នុងនោះ​មាន២កញ្ចប់​ធំ និង១កញ្ចប់​តូច, រួមទាំង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត។

ក្រោយពី​បង្ក្រាប​គ្រឿងញៀន​ខាងលើនេះ​ជនសង្ស័យ​ទាំង៤នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច បញ្ជូន​មកកាន់ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕

15895390_1329103383815558_4588440933879845429_n 15940978_1329103343815562_7909123144554280750_n 15977571_1329103347148895_7006903667213360282_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya