ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ចូល​ដណ្តឹង​អូន​ហើយ​ម្តេច​ប្រុស​ត្រាណត្រើយ​មិន​ចូល​រោងការ តាម​ការកំណត់ ទុកអោយ​អូន​រៀបការ​ម្នាក់ឯង

ចូល​ដណ្តឹង​អូន​ហើយ​ម្តេច​ប្រុស​ត្រាណត្រើយ​មិន​ចូល​រោងការ តាម​ការកំណត់ ទុកអោយ​អូន​រៀបការ​ម្នាក់ឯង

ភ្នំពេញ៖ រឿងហេតុ​ដ៏​គួរអោយភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅក្នុង​ទឹកដី​ស្រុក ចំការលើ ខេត្តកំពង់ចាម ដោយសារតែ​ដល់​ថ្ងៃ​រៀបការ មិនឃើញ​កូនកំលោះ​មក​ចូលរួម​ពិធី​ធ្វើអោយ​កូនក្រមុំ​រៀបការ​ម្នាក់ឯង ទាំង​ខ្មាស​ភ្ញៀវកិត្តិយស​ដែល​បាន​អញ្ជើញ​ចូលរួម​ពិធី​មង្គល​មួយ​នេះ ហើយក៏​មិនដឹង​មូលហេតុ​អ្វី​ទើប​ធ្វើអោយ​កូនកំលោះ​បោះបង់​ពិធីមង្គលការ​របស់ខ្លួន​បែបនេះ​ដែរ។ ក្នុងនោះដែរ​ម្ចាស់​គណនី Facebook ម្នាក់​ដែលមាន​ឈ្មោះថា Mrr Duk បាន​រៀបរាប់​ប្រាប់ថា “រោងការ​គ្មាន​កូនកំលោះ 9/1/2017 សូ​មេត្តាជួយ Share ធ្វើជា​មនុស្ស​ប្រុស​ហេតុអ្វី​ក៏​អន់​ម្លេះ​ចូល​ដណ្ដឹង​មនុស្ស​ស្រី​ហើយ ដល់​ថ្ងៃ​រៀបការ​ហេតុអ្វី​មិន​មក​ចូល​រោងការ ទុកអោយ​កូនក្រមុំ​ការ​ម្នាក់ឯង បើ​មិន​ប្រាកដ​ចិត្ត​ថា​នឹង​ចង់​រៀបការ​ជាមួយ​គេ​ទេ ហេតុអ្វី​ចូល​ដ​ណ្ណឹ​ង​គេ កុំ​ធ្វើ​ចឹ​ង​ណា​មនុស្ស​ប្រុស​ទាំងអស់ អាណិត​គ្នា​ជា​ស្រី​ផង តើ​គ្នា​ខាង​ស្រី​ខ្មាស​គេ​ប៉ុណ្ណា​នៅពេល​ដល់​ថ្ងៃ​ការ​បែរជា​ថ្ងៃ​ការ​គ្មាន​កូនកំលោះ អ៊ុំ​ពូ​មីង​ណា​មានកូន​ស្រី បើ​មនុស្ស​ប្រុស​ម្នាក់នេះ​ចូល​ដ​ណ្ណឹ​ង​កូន សុំ​កុំ​លើក​អោយ​អី​ខ្លាច​ដូច​បងស្រី​ញុ​ម​ដែល​គាត់​មិនបាន​ទទួលខុសត្រូវ​នៅ​អ្វីដែល​គាត់​បានធ្វើ ហើយ​ម្នាក់​ប្រុស​នឹងមាន​ឈ្មោះ ខែម ចាន់ធូ ហើយ​គាត់​ជា​អ្នក​ស្វាយរៀង សូមមេត្តា​ជួយ Share” ៕

15873595_1779134845745767_609818571704360661_n 15941513_1779136689078916_2619399677566836051_n 15965403_1779134829079102_992265220619098166_n 15965947_1779134835745768_5941826326456833490_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya