ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ជនជាតិ​ម៉ុង​ហ្គោល ២នាក់ ដាក់ពន្ធនាគារ៨ឆ្នាំ ពីបទ​ក្លែង​លិខិតឆ្លងដែន លួច​បើក​គណនី​ធនាគារធំៗ នៅ​កម្ពុជា

ជនជាតិ​ម៉ុង​ហ្គោល ២នាក់ ដាក់ពន្ធនាគារ៨ឆ្នាំ ពីបទ​ក្លែង​លិខិតឆ្លងដែន លួច​បើក​គណនី​ធនាគារធំៗ នៅ​កម្ពុជា

(ភ្នំពេញ)៖ នៅ​រសៀល​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ក្នុងម្នាក់៨ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់៤លាន​រៀល ក្រោម​បទចោទប្រកាន់​ពីបទ «ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង» តាម​មាត្រា៦២៩ និង​មាត្រា៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ២០១៥-២០១៦ កន្លងទៅ។

ការសម្រេច​ផ្តន្ទាទោស​នេះ តុលាការ​បាន​បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ក្នុងករណី​ជនជាប់ចោទ​មិន​សុខ​ចិត្តនឹង​សេចក្ដីសម្រេច​របស់​តុលាការ។

ជនជាប់ចោទ​ទី១-ឈ្មោះ EMMANUEL NGOMA NGOMA COCO អាយុ៤៦ឆ្នាំ និង​ទី២-ឈ្មោះ JUNIRO BIN MUNGOMBA អាយុ៣៦ឆ្នាំ ពួកគេ​ទាំង២នាក់ រស់នៅ​ខណ្ឌទួលគោក។

ក្នុង​សវនាការ​កាលពី​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ជនជាប់ចោទ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​យក​លិខិតឆ្លងដែន​ក្លែងក្លាយ ជាច្រើន​ក្បាល​ដើម្បី​បើក​គណនី​នៅ​ធនាគារ​ជាច្រើន ដូចជា៖ ធនាគារ​ស្ថាបនា ធនាគារ​ចិន ធនាគារ​ABA ធនាគារ​អេ​ស៊ី ។ល។ កុង​ធនាគារ​ដែល​ពួកគេ​បើក​សម្រាប់​ទទួល​ប្រាក់​ពី​ឈ្មោះ ម៉ា​ទីន និង​ឈ្មោះ បាលី ផ្ញើ​មកពី​បរទេស ហើយ​ពួកគេ​បាន​យកទៅ​ឲ្យ​អ្នក​ក​ដទៃ តាម​បញ្ជា​របស់​ឈ្មោះ ម៉ា​ទីន និង​ឈ្មោះ បាលី​ប៉ុណ្ណោះ ហើយ​ក្នុង​ការដាក់ និង​ដកម្ដងៗពួកគេ​បានទទួល​បាន​កម្រៃ៥ភាគរយ​ប៉ុណ្ណោះ។ ជនជាប់ចោទ​បាន​សារភាព​ទៀតថា ចំពោះ​លិខិតឆ្លងដែន​ដែល​ពួកគេ​ប្រើ​យកទៅ​បើក​គណនី​នោះ​ក៏​ឈ្មោះ ម៉ា​ទីន និង​បាលី ផ្ញើ​មកពី​ប្រទេស​ថៃ​ផងដែរ។

លោក​ឧត្ដមសេនីយ៍ទោ ធូ សារឿន អនុប្រធាននាយកដ្ឋាន​ប្រឆាំង​ភេ​វក​ម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​បញ្ជាក់ថា អង្គហេតុ​ដែល​នាំ​ឲ្យ​ឃាត់ខ្លួន​ពួកគេ​ទាំង២នាក់​នេះ ដោយសារតែ​លោក​បានទទួល​ពាក្យបណ្តឹង​របស់​ធានា​គា​ស្ថាបនា ទើប​កម្លាំង​របស់​នាយ​ក​ដ្ឋា​ន​បានធ្វើការ​ស្រាវ​ជ្រោ​វ ហើយ​ឈានទៅដល់​ការឃាត់ខ្លួន​ម្នាក់ នៅ​ធានា​គារ និង​ម្នាក់ទៀត​ឃាត់​នៅតាម​ផ្លូវ។

ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ដើម្បី​បើក​គណនី​យ​ឲ្យ​គេ​ផ្ញើ​លុយ​ចូល​ជា​ចេតនា​លាង​លុយ៕

95cad6498d5e13476cddee52c7777f1d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya