ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ផ្ទុះ​កំហឹង​នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍ បណ្តាល​ឲ្យ​របួស០២នាក់ ស្មើគ្នា ខាង​កូនកំលោះ​និង​ខាង​កូនក្រមុំ

ផ្ទុះ​កំហឹង​នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍ បណ្តាល​ឲ្យ​របួស០២នាក់ ស្មើគ្នា ខាង​កូនកំលោះ​និង​ខាង​កូនក្រមុំ

ខេត្ត​កែប៖  ករណី​ហ​ង្សា​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​នៅផ្ទះ​សេង គៀន ភេទ​ស្រី​អាយុ៥៥ឆ្នាំ មាន​អំពើ​ករណី​ហ​ង្សា​បង្ក​របួសស្នាម​លើ​មនុស្ស៤នាក់ នៅវេលា​ម៉ោង១០និង២០នាទី​យប់​ថ្ងៃទី០៩ខែមករា ឆ្នាំ២០១៧នេះ ។

ទី១ ឈ្មោះ យន់ រិទ្ធី ភេទ​ប្រុស​អាយុ២៥ឆ្នាំមាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​អ​ង្កោ​ក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប។បានទទួល​រងរបួស​លើ​ចិញ្ចើម​ខាងស្តាំ ចំនួន០៦ថ្នេរ​និង​ពក​ក្បាល​បី​កន្លែង។ទី២ ឈ្មោះ ប៉ោ​ន វ៉ៃ ភេទ ប្រុស​អាយុ១៩ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ត្រូវ​ចំក្បាល​ខាងឆ្វេង​ដេ​ចំនួន៨ថ្នេរ។ទី៣ ឈ្មោះ​អឹម ឆិ​ក ភេទ​ប្រុស​អាយុ៣៦ឆ្នាំមាន​ទីលំនៅ​ភូមិ​ចំការចេក​ខាងកើត ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប។ បានទទួល​រងរបួស​ត្រូវ​ក្បាល១កន្លែង​ដេ៤ថ្នេរ។ទី៤ ឈ្មោះ កែវ ចាន់ ភេទ​ប្រុស​អាយុ៣៤ឆ្នាំ បានទទួល​រងរបួស​ត្រង់​ក្បាល៣កន្លែង ដេ១៣ថ្នេរ និង​ក្រោម​ភ្នែក​ខាងឆ្វេង​ត្រូវ​ឡើង​ប៉ោង។

ក្នុងករណីនេះ​រូបលោក​កំពុងធ្វើការ​ស្រាវជ្រាវ​នៅ​កន្លែងកើតហេតុ រឿងរ៉ាវ​យ៉ាងណា​នោះ​មិនទាន់បាន​លទ្ធផល​ជាក់ច្បាស់​នៅឡើយ​ទេ ព្រោះ​អ្នក​ទាំងសងខាង មិនដឹងថា​ខាង​ណា​ជា​អ្នកបង្ក​មុន តែ​លោក​បានបញ្ជាក់​ជាបឋម​ថា ខាង​កូនកំលោះ រងរបួស២នាក់ ចំណែក​ឯខាង​កូនក្រមុំ​ទទួលរង​របួស២នាក់​ដូចគ្នា។

គួរបញ្ជាក់​ផងដែរ​ថា នេះ​ជា​ករណី​លើក​ទី២ហើយ ដែលមាន​កម្មវិធី​អាពាហ៍ពិពាហ៍ ហើយ​ត្រូវបាន​សុរា​មេ​រាយ​ចូល​ស​ន្ថិ​ត​ក្នុង​ខ្លួន​បង្ក​របួសស្នាម តើ​វប្បធម៌​បែបនេះ ច្បាប់​ត្រូវមាន​វិធា​ប​ការ​ទៅលើ​ជនបង្ក​យ៉ាងណា៕

img-20170110-wa0055

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya