ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ក្រសួងមហាផ្ទៃ បានបង្ហាញ​មុខ​ក្រុមចោរ​កាំភ្លើង​អាកា ៨នាក់

ក្រសួងមហាផ្ទៃ បានបង្ហាញ​មុខ​ក្រុមចោរ​កាំភ្លើង​អាកា ៨នាក់

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានបង្ហាញ​មុខ​ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​ប្រើ​កាំភ្លើង​អាកា​នេះ​ជា​សាធារណៈ ដែលមាន​ចំនួន៨នាក់ និង​អាវុធ​ចំនួន៣ដើម ។

ជនសង្ស័យ​ទាំង៨នាក់​មាន ៖
១-ឈ្មោះ សួង ធី ភេទ​ប្រុស អាយុ៥០ឆ្នាំ នៅ​ភូមិ​ទួល​រកា ឃុំ​ល្អាង​លើ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ជា​មេខ្លោង ។
២-ឈ្មោះ អ៊ី សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ៣៥ឆ្នាំ នៅ​ភូមិ​ព្រែក ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។
៣-ឈ្មោះ ស្វាយ តាក់ ភេទ​ប្រុស អាយុ៣៩ឆ្នាំ នៅ​ភូមិ​រៀម​កណ្តាល ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។
៤-ឈ្មោះ ស៊ុន ប៊ុនធឿន ភេទ​ប្រុស អាយុ៣៦ឆ្នាំ នៅ​ភូមិ​ដូង​ខ្វិត ឃុំ​វាល​ពុន ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ ។ ៥-ឈ្មោះ អឿន សុ​ផា ភេទ​ប្រុស អាយុ៣២ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។
៦-ឈ្មោះ សាត ធឹ​ម ភេទ​ប្រុស អាយុ៣៩ឆ្នាំ នៅ​ភូមិ​ទួល​យើង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។
៧-ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ៤៤ឆ្នាំ នៅ​ភូមិ​ព្រៃ​រឹង សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ
និង៨-ឈ្មោះ មាស ធឹ​ម ភេទ​ប្រុស អាយុ៣៦ឆ្នាំ នៅ​ភូមិ​ប្រសព្វ​ជុំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្នុង​សន្និសីទ​សារព័ត៌មាន បានបង្ហាញ​នូវ​វត្ថុតាង​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​រួមមាន​កាំភ្លើង​អាកា​ស្វាយ​បត់​ចំនួន៣ដើម បង់៣គ្រាប់​ចំនួន៧០គ្រាប់ កាំបិត១ ខ្នោះដៃ១ ស្កុ​តរុំ​មុខ១ដុំ សម្លៀកបំពាក់​ប៉ា​រ៉ា១សម្រាប់ និង​សម្លៀកបំពាក់​នគរបាល២សម្រាប់ ។

ក្រោយពី​កើតមាន​អំពើ​ប្លន់​ប្រដាប់អាវុធ​ផ្ទះ​អ្នកលក់​ស្រូវ​នៅ​សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ និង​មាន​បាញ់​ស្លាប់​ប្រជា​ការពារ​ភូមិ​ម្នាក់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​ផែនការ​ដល់​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដោយមាន​ការសហការ​ជាមួយ​ស្នងការ​រាជធានី-ខេត្ត ឲ្យ​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ឲ្យ​ខាងតែបាន​លើ​ករណីនេះ ៕3dd38071-37b4-48a7-9bac-68fee39213eb 4c6f194a-643d-4f6b-b4c1-1f9cf50b8710 1195a806-cdd2-4b38-840d-85c4ab106378 ebe66946-8c8f-41c2-a419-f87e298b2895

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya