ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ពិតជា​ចម្លែក​ណាស់​នៅ​ភូមិ​កំ​ភុ​ន​នារី​វ័យក្មេង​ម្នាក់​លោតទឹកអស់៦ម៉ោង​រកឃើញ​មកវិញ​នៅមាន​ជីវិត

ពិតជា​ចម្លែក​ណាស់​នៅ​ភូមិ​កំ​ភុ​ន​នារី​វ័យក្មេង​ម្នាក់​លោតទឹកអស់៦ម៉ោង​រកឃើញ​មកវិញ​នៅមាន​ជីវិត

ខេត្តស្ទឹងត្រែង៖ នារី​ម្នាក់​លង់ទឹក​អស់​រយៈពេល៦ម៉ោងរួច​ផុស​មករ​ស់​ឡើងវិញ។ហេតុការណ៍​ដែល​គួរ​អោយ​ភ្ងា​ក់​ផ្អើល​នេះកើតឡើង​នៅ​ភូមិ​កំ​ភុ​ន​ឃុំ​កំ​ភុ​ន​ស្រុក​សេសា​នខេត្តស្ទឹងត្រែងកាលពី​ថ្ងៃទី០៩ខែមករា​ឆ្នាំ២០១៧។នារី​រងគ្រោះ​មានឈ្មោះថែ​ង​ជី​ឡាអាយុ១៨ឆ្នាំ​ជនជាតិខ្មែររស់នៅភូមិ​កើតហេតុ​ខាងលើ។ឱ​ពុក​ឈ្មោះផែងថងថែ​ង​អាយុ៤២ឆ្នាំ​មុខរប​កសិករម្ដាយ​ឈ្មោះ​ឃឿ​ងយ៉ាន់​អាយុ៤១មុខរបរ​កសិករស់នៅ​ភូមិ​កំ​ភុ​ន។ប្រជា​ល​រដ្ឋ​រស់នៅ​ក្បែរ​ខាង​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​អោយដឹងថា​ក្មេងស្រី​ដែល​បានលង់ទឹក​ទន្លេ​តាំង​ព្រឹក​ម៉ោង១១ថ្ងៃត្រង់។ហើយការ​មុជទឹក​រាវរក​ក្មេងស្រី​រងគ្រោះ​នោះ​អស់រយះ​ជាច្រើន​ម៉ោង​តែ​នៅ​រក​មិនឃើញ​សោះសេចក្ដីរាយការណ៍​បាន​បន្តថា​រហូតមកដល់ម៉ោង៤នឹង៣០នាទី​ល្ងាច​ថ្ងៃ​ដ៏​ដែល​ក៏​ស្រាប់តែ​នារី​ដែល​បាន​លង់ទឹក​នោះ​ក៏​ផុស​ពាក់កណ្ដាល​ខ្លួន​ឡើង​ធ្វើអោយ​មានការ​ភ្ងា​ក់ផ្ងើ​ល​ជាខ្លាំងប្រភពពីរ​ប្រជាពលរដ្ឋ​បាន​បន្ថែមថា​នារី​រងគ្រោះ​បាន​ផុស​ពាក់កណ្ដាល​ខ្លួន​នៅក្នុង​ស្ថានភាពមិន​ដឹងខ្លួនហើយ​ក៏បាន​ក្រុមគ្រួសារដឹក​យកមក​មណ្ឌល​សុខភាព​កំ​ភុ​ន​ដើម្បីជួយសង្គ្រោះប្រហែលជា១៥នាទី​ក្រោយមក​នារី​រងគ្រោះក៏​ដឹងខ្លួន​ឡើងវិញ។បើតាម​សម្ដី​នារី​រងគ្រោះ​បានអោយដឹងថាមាន​ពស់​ពីរ​ក្បាល់​មក​យក​នាង​ទៅលេង​អស់រយះពេល៥ទៅ៦ម៉ោង​រួច​ក៏​អោយ​នាង​ត្រលប់មកវិញ។ប្រភពពីរ​ប្រជាពលរដ្ឋ​បាន​បន្ថែមថា​រឿងនេះ​គឺជា​លើក​ទី១ហើយ​ដែល​បានកើតឡើង​ហើយក៏​ជា​រឿង​ចម្លែក​មួយ​ដែល​នៅក្នុងភូមិ​របស់​ពួកគាត់​មិន​ដែលមាន​ទាល់តែសោះ៕15943263_1740920866226312_139354866_o 15967612_1740920922892973_1170448169_o 15970644_1740920849559647_1906665944_n 15978154_1740920826226316_860994217_n 15979107_1740920952892970_1664150185_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya