ថ្ងៃទី 1 តុលា 2013 – បាងកក ៖ ជើងហោះហើរទីមួយរបស់ AirAsia ពី បាងកក ទៅ សៀមរាប បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីថ្ងៃទី 1 តុលា 2013 ដោយបានផ្ទុកអ្នកដំណើរ 100% នៃកត្តាផ្ទុក 180 នាក់។ ដោយចាប់ដំណើរការពីថ្ងៃទី 30 វិច្ឆិកា 2013 ជើងហោះហើររវាងខេត្តសៀមរាប នឹងត្រូវបង្កើន
ពីមួយជើងរាល់ថ្ងៃ ទៅ ពីរជើងរាល់ថ្ងៃ សម្រាប់ថ្ងៃ សុក្រ សៅរ៍ និងអាទិត្យ ដោយផ្តល់ជូននូវភាពងាយស្រួល និងជម្រើសបន្ថែមទៀតសម្រាប់អ្នកដំណើរ នារដូវកាលមានអ្នកទេសចរច្រើន។ ដើម្បីអបអរសាទរការបន្ថែមថ្មីនេះ តម្លៃពិសេសមានចាប់ពី 63 ដុល្លារឡើងទៅ ក្នុងមួយជើង (រួមបញ្ចូលពន្ធអាកាសយានដ្ឋាន និងសេវាកម្ម)។ អ្នកដំណើរអាចកក់ទុកបានតាមរយៈ www.airasia.com ឬ មជ្ឈមណ្ឌលសេវាកម្មទេសចរណ៍ AirAsia ដែលមានទូរសព្ទលេខ 023 983 777 និងភ្នាក់ងារមានអាជ្ញាប័ណ្ណ រួមមាន World Pop Travel ទូរសព្ទលេខ 023 994 789 VLK Royal Tourism ទូរសព្ទលេខ 023 884 488 / 063 769 888 Hong Qin Travel ទូរសព្ទលេខ 023 221 111, Wanly Travel ទូរសព្ទលេខ. 023 218 999 និង Easy Travel (សៀមរាប) ទូរសព្ទលេខ 063 767 767 ចាប់ពី ថ្ងៃទី 30 កញ្ញា រហូតដល់ 6 តុលា 2013 សម្រាប់ការធ្វើដំណើរពីថ្ងៃទី 30 វិច្ឆិកា 2013 ដល់ 5 សីហា 2014។
**Santisuk Klongchaiya ដែលជានាយកពាណិជ្ជកម្មរបស់ Thai AirAsia បានមានប្រសាសន៍ថា “ថ្ងៃនេះ គឺជាថ្ងៃដ៏ពិសេសមួយទៀតសម្រាប់យើងទាំងអស់គ្នា ចំពោះការសម្ពោធជើងហោះហើរពី បាងកក ទៅ សៀមរាប ជាមួយនឹងសមត្ថភាពផ្ទុកអ្នកដំណើរបាន 180 នាក់។ ដោយសារតែរដូវកាលមានភ្ញៀវទេសចរច្រើនបានខិតជិតមកដល់ យើងក៏នឹងបង្កើនជើងហោះហើរបន្ថែមទៀតសម្រាប់ទិសដៅនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដំណើរទាំងផ្នែកមុខជំនួញ និងលំហែ ដែលនឹងទទួលបានអត្ថប្រយោជន៍ពីចំនួននៃការហោះហើរ និងតម្លៃដ៏ទាបរបស់យើង” ។
ការវិវត្តន៍នេះ បង្ហាញពីភាពរឹងមាំរបស់ក្រុមហ៊ុន ដោយផ្តោតលើការភ្ជាប់ទៅក្នុងតំបន់ឥណ្ឌូចិន។
ដើម្បីអបអរសាទរការបន្ថែមជើងហោះហើរនេះ AirAsia ផ្តល់ជូននូវតម្លៃពិសេសចាប់ពី 63 ដុល្លារ ក្នុងមួយជើងរវាង សៀមរាប-បាងកក។ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការផ្តល់ជូននេះ អ្នកដំណើរអាចធ្វើការកក់បានតាមរយៈ www.airasia.com ឬ មជ្ឈមណ្ឌលសេវាកម្មទេសចរណ៍ AirAsia ទូរសព្ទលេខ 023 983 777 និងភ្នាក់មាន
អាជ្ញាប័ណ្ណ រួមមាន World Pop Travel ទូរសព្ទលេខ 023 994 789 VLK Royal Tourism ទូរសព្ទលេខ 023 884 488 / 063 769 888 Hong Qin Travel ទូរសព្ទលេខ 023 221 111 Wanly Travel ទូរសព្ទលេខ 023 218 999 និង Easy Travel (សៀមរាប) ទូរសព្ទលេខ 063 767 767 ចាប់ពីថ្ងៃ 30 កញ្ញា ដល់ 6 តុលា 2013 សម្រាប់ ការធ្វើ ដំណើរពីថ្ងៃទី 30 វិច្ឆិកា 2013 ដល់ 5 សីហា 2014។
** តម្លៃពិសេសមានកំណត់ និងអាស្រ័យលើសុពលភាព។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
AirAsia ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបឈានមុខគេ និងធំជាងគេបំផុតនៅអាស៊ី ដែលផ្តល់សេវាកម្មទូលំទូលាយបំផុតជាមួយនឹងបណ្តាញទិសដៅធ្វើដំណើរចំនួន 100 ទីតាំង។ នៅក្នុងរយៈពេល 11 ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួន AirAsia បានដឹកជញ្ជូនអ្នកដំណើរជាង 180 លាននាក់ និងបានបង្កើនចំនួនយន្តហោះរបស់ខ្លួនដែល
ពីមុនមានត្រឹមតែ 2 គ្រឿងប៉ុណ្ណោះ មកជាង 137 គ្រឿងនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុននេះបច្ចុប្បន្នកំពុងទទួលបានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជាក្រុមហ៊ុនអាកាស ចរណ៍អាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេហ៍) ដ៏ពិតប្រាកដមួយ ជាមួយនឹងប្រតិបត្តិការដែលមានមូលដ្ឋាននៅប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន ដែល
កំពុងផ្តល់បណ្តាញសេវាកម្មនៅទូទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេហ៍ ព្រមទាំងប្រទេស ចិន ឥណ្ឌា និងអូស្ត្រាលី។ AirAsia ត្រូវបានប្រសិទ្ធនាមជាក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃទាប ល្អជាងគេបំផុតក្នុងពិភពលោក នៅក្នុងការសិក្សាពីបណ្តាក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោកប្រចាំឆ្នាំ ដែលធ្វើឡើងដោយ Skytrax រយៈពេល 5 ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ 2009 រហូតដល់ 2013៕