ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » កញ្ញា គង់ ចាន់​រដ្ឋា រូបថត​ស្ទើរ​ព្រលែង​ទាំងអស់ គូ​ដណ្ដឹង​គាំទ្រ

កញ្ញា គង់ ចាន់​រដ្ឋា រូបថត​ស្ទើរ​ព្រលែង​ទាំងអស់ គូ​ដណ្ដឹង​គាំទ្រ

ភ្នំពេញ៖ ការបញ្ចេញ​រូប​សិច​ស៊ី ព្រលែង​ខ្នង​សាច់​ខ្ចី ជាច្រើន​សន្លឹក ធ្វើ​ឲ្យ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ទស្សនិកជន និង​ក្រសែភ្នែក​ប្រុស​មិនតិច​នាក់​នោះ តារាចម្រៀង​ស្រី កញ្ញា គង់ ចាន់​រដ្ឋា បង្ហើប​ថា ពេល​ថត​គូ​ដណ្ដឹង​នៅក្បែរ​រហូត និង​មិនបាន​ហាមឃាត់​អ្វី​ឡើយ ផ្ទុយទៅវិញ​មានតែ​ជំរុញ​ថែម ដើម្បី​ប្រជាប្រិយភាព ទៅ​ថ្ងៃ​អនាគត មិនតែប៉ុណ្ណោះ​ពេល​កំពុង​ថត​ក៏​របូត​ទាំងអស់​ក៏មាន ។

តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម 7 Music កញ្ញា គង់ ចាន់​រដ្ឋា បាន​ប្រាប់ថា កាល​ខ្លួន​ថត​សិច​ស៊ី​ស្ទើរតែ​អាក្រាតកាយ​កាលពីពេល​កន្លងទៅ លោក ស៊ិន សុភា ដែលជា​គូ​ដណ្ដឹង មិនបាន​ហាមឃាត់​អ្វី​ឡើយ ផ្ទុយទៅវិញ​មានតែ​ជំរុញ​ថែម ដើម្បី​ប្រជាប្រិយភាព​ទៅ​ថ្ងៃ​អនាគត។ប្រហែល១ខែ​មុន​កញ្ញា គង់ ចាន់​រដ្ឋា បាន​បញ្ចេញ​រូប​សិច​ស៊ី​ស្ទើរតែ​អាក្រាតកាយ របស់ខ្លួន​ជាច្រើន​សន្លឹក ដោយ​ថត​ឲ្យ​ទស្សនាវដ្ដី​ក្រៅ​ស្រុក​មួយ ប៉ុន្តែ​តារា​ស្រី​រូបនេះ​មិន បញ្ចេញ​ឈ្មោះ​ទស្សនាវដ្ដី​នោះឡើយ។

តារា​ស្រី​រូបនេះ​បាន​ប្រាប់ថា ពេល​ទៅ​ថត​គូ​ដណ្ដឹង​របស់​នាង​នៅក្បែរ​ខ្លួន​រហូត ហើយ​ថែមទាំង​ជួយ​កាន់​ខោអាវ​ឲ្យ​ថែម​ទៀតផង ហាក់ដូចជា​រឿង​ធម្មតា​មិនមាន​កា​អៀនខ្មាស​អី​អ្វី​ឡើយ។ នាង​សារភាពថា ពេល​កំពុង​ថត​មានពេលខ្លះ​ក៏​របូត​ទាំងអស់​ក៏មាន ប៉ុន្តែ​រូប​ទាំងនោះ​មិនអាច​បញ្ចេញ​បាន ព្រោះ​ខ្លាច​ប៉ះពាល់។

 

តារា​ស្រី​រូបនេះ​ឡើង​ថា ដោយសារតែ​គូ​ដណ្ដឹង​របស់ខ្លួន​ជា​អ្នកសិល្បៈ​ដូចគ្នា អីចឹង​ទាក់ទង​រឿង​សិច​ស៊ី​បែប​សិល្បៈ ដូចនេះ​មិនជា​បញ្ហា​ឡើយ ហើយ​ម្យ៉ាង​ទស្សនាវដ្ដី​ដែល​ថត​នាង​នោះ គឺ​សម្រាប់ លក់​នៅក្រៅ​ប្រទេស​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការបញ្ចេញ​រូប​សិច​ស៊ី​ព្រលែង​ខ្នង​សាច់​ខ្ចី​ធ្វើ​ឲ្យ​បុរស​ក្ដៅ​សាច់​កញ្ញា គង់ ចាន់​រដ្ឋា បាន​ប្រាប់ថា នាង​ទើបតែ​ថត​ឲ្យ​ទស្សនាវដ្ដី​ក្រៅ​ស្រុក​មួយ កាលពី កន្លះ​ខែ​មុន ប៉ុន្តែ​នាង​មិនបាន​បញ្ជាក់​ប្រាប់ថា ទស្សនាវដ្ដី​ក្រៅ​ស្រុក​នោះ​ឈ្មោះ​អ្វី​ឡើយ។ តារា​ស្រី​រូបនេះ​នៅមាន​ការបារម្ភ​ខ្លះ​ទៅនឹង​ការកោះហៅ​របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្ប ដែរ។ ប៉ុន្តែ​នាង​គិតថា នេះ​ការថត​បែប​សិល្បៈ មិន​សិច​ស៊ី​ជ្រុល ហើយ​ទស្សនាវដ្ដី​ដែល​ថត​នាង​នោះ គឺ​សម្រាប់​លក់​នៅក្រៅ​ប្រទេស។

ការថត​សិច​ស៊ី​លក្ខណៈ​បែបនេះ​មិនមែនជា​លើក​ទី១របស់​នាង​ឡើយ កាលពីពេល​កន្លងទៅ​នា​ង​ប្រាប់ថា ធ្លាប់​ថត​សិច​ស៊ី​ស្រដៀង​គ្នា​នេះដែរ ឲ្យ​ភាពយន្ត​បរទេសមួយ ដែលជា​ដៃគូ ពាណិជ្ជកម្ម​ជាមួយ​ទស្សនាវដ្ដី​ខាងលើ​ផងដែរ។ សូមជម្រាបថា តារាចម្រៀង​ស្រី ប្រចាំ​ផលិតកម្ម 7 Musicគង់ ចាន់​រដ្ឋា និង លោក ស៊ិន សុភា បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា​ជិត១ឆ្នាំ​មកហើយ បែបនេះ​ក្ដី​អ្នក​ទាំង ២មិនទាន់មាន​គម្រោង​រៀបការ​នៅឡើយ​ទេ។

កញ្ញា​បាន​ចំណាយពេល​វេលា​ផលិត និង​និពន្ធ​បទ​ចម្រៀង​Original Song លើកដំបូង ហើយ​មាន​ក្តី​រំពឹង​ខ្ពស់​ថា នឹង​ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ ពី​មហាជន​គ្រប់​ស្រទាប់​វ័យ និង​សូម​អំពាវនាវ​ឲ្យ​មហាជន និង​កូន​ខ្មែរ​ផ្តល់​កំលាំងចិត្ត លើកកម្ពស់​រាល់​បទ​ច​ម្រៀ​ង Original Song ដែល​ផលិត​ដោយ​ស្នាដៃ កូន​ខ្មែរ​ផង ។

បច្ចុប្បន្ន​ក្រៅពី​អាជីព​សិល្បៈ ពេលនេះ​នាង​បាន​បង្កើត​គំនិត​ថ្មី ដោយបាន​ដំណើរ​ការបើក​អាជីព បន្ថែម​ពីលើ​ការងារ​សិល្បៈ គឺ​លក់​ជ្រក់​ជើងមាន់​ទឹកភ្នែក តាម​អន​ឡាញ៕

5b6fe69ff91dff3a2ecd4e24f5f949abbb11012c 941f6171576468b34fabc76bba3a2ef47b296fea a7300291249d493e0ce9a7f995851ace29b1f3d3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya