ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​ទៅ​ប៉ះ​បង្កាន់ដៃស្ពាន​ដួល​បោក​ទៅលើ​ថ្នល់ ស្រាប់តែ​ឡាន​មកពី​ក្រោយ​ជាន់​ហ្វ្រាំង​មិនទាន់​កិន​ចំក្បាល ស្លាប់

បុរស​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​ទៅ​ប៉ះ​បង្កាន់ដៃស្ពាន​ដួល​បោក​ទៅលើ​ថ្នល់ ស្រាប់តែ​ឡាន​មកពី​ក្រោយ​ជាន់​ហ្វ្រាំង​មិនទាន់​កិន​ចំក្បាល ស្លាប់

កំពង់ធំ ៖ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ជនរងគ្រោះ​អ្នកបើក​ម៉ូតូ​ឈ្មោះ ស៊ុន ឈឿន ភេទ​ប្រុស អាយុ៣៩ឆ្នាំ រស់នៅ​ភូមិ​សំពៅ​លូន ឃុំ​ជើង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ (ស្លាប់) និង​អ្នករួមដំណើរ​ជាមួយ​ម្នាក់ទៀត​ឈ្មោះ នៅ សុខ​គីន ភេទ​ស្រី អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​ទួល​ឃ្លាំង ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ របួសស្រាល ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ កែប សែម ភេទ​ប្រុស អាយុ៥១ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ស្ពឺ ស្រុក​ស្នួល ខេត្តក្រចេះ ។

មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​វ៉េវ គ្មាន​ស្លាក​លេខ១គ្រឿង​តាម​បណ្ដោយ​ផ្លូវ​រុក្ខ​តេ​ជោ ខណៈ​ដល់​ចំណុចកើតហេតុ​ស្រាប់តែ​ម៉ូតូ​បាន​រេ​ចង្កូត​ទៅ​ប៉ះ​បង្កាន់ដៃស្ពាន​ដួល​បោក​មកលើ​ថ្នល់ ស្របពេលនោះ​រថយន្ត​ហ៊ីយ៉ាន់ដាយ មាន​ក្បាល​ពណ៌​ស កន្ទុយ​ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ ភ្នំពេញ 3D-2294 បើក​ពីក្រោយ​មកដល់​ល្មម ហើយ​ប្រហែលជា​ជាន់​ហ្វ្រាំង​មិនទាន់​ក៏​កិន​ជនរងគ្រោះ​ដែលជា​អ្នកបើក​ម៉ូតូ​ចំក្បាល​បណ្ដាល​ឲ្យ​ផ្ទុះ​ខួរ​ស្លាប់ភ្លាមៗតែម្តង ៕

1c161639-fe1c-4dba-b08d-d325fec78d5d 564cb0f3-a7e3-4bb3-9459-1c91f6b7505a c93887dc-ee71-47a2-8aca-d770209e6aab

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya