ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពង់ស្ពឺ ២នាក់ ករណី​លួច​ម៉ូតូ

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពង់ស្ពឺ ២នាក់ ករណី​លួច​ម៉ូតូ

កំពង់ស្ពឺ ៖ កាលពី​វេលា​ម៉ោង២រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​ក៏​ឃាត់ខ្លួន​ដើម្បី​ឆែកឆេរ ស្រាប់តែ​បែកធ្លាយ​រឿង​ម៉ូតូ​ដែល​កំពុង​ជិះ​នេះ​គឺជា​ម៉ូតូ​ដែល​ទើប​លួចបាន​ទៅវិញ ។

ជនសង្ស័យ​ទាំង២នាក់ ម្នាក់​ឈ្មោះ ប្រាក់ ភាព ភេទ​ប្រុស អាយុ១៧ឆ្នាំ នៅ​ភូមិ​ព្រៃ​កោះ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង និង​ម្នាក់ទៀត​ឈ្មោៈ ចក់ ប៊ុនធឿន ភេទ​ប្រុស អាយុ២៤ឆ្នាំ នៅ​ភូមិ​លាក​អន្លូង ឃុំ​រលាំងចក ស្រុក​សំរោង​ទង ។ ចំណែក​ម្ចាស់​ម៉ូតូ​ម៉ាក​ឌូ​ក ពាក់​ស្លាក​លេខ ភ្នំពេញ 1FW 4546 ដែល​ត្រូវ​ក្រុម​ចោរលួច​យកទៅ​នោះ​ឈ្មោះ យិន ចន្ថា ភេទ​ប្រុស អាយុ២៧ឆ្នាំ ។

ជនសង្ស័យ​ទាំង២បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ដូច​ការចោទប្រកាន់​មែន ហើយ​ខណៈ​កំពុង​ជិះ​ប្រុង​យកទៅលក់​ក៏ត្រូវ​សមត្ដ​កិច្ច​ចាប់ខ្លួនបាន​ទាំង២នាក់​តែម្តង ។

មុនពេល​បាត់ គាត់​ចត​ម៉ូតូ​ទុក​នៅក្រោម​ផ្ទះ ហើយក៏​ឡើងទៅ​សំរាក​ជាធម្មតា លុះ​ព្រឹក​ឡើង​ពេល​ចុះមក​ដី​ស្រាប់តែ​បាត់​ម៉ូតូ​មិនឃើញ ក៏បាន​ទៅប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តាមរក ។ រហូតដល់​ថ្ងៃ​បន្តិច សមត្ថកិច្ច​ក៏​ឃាត់​បាន​ជនសង្ស័យ២នាក់​ដែល​កំពុង​ជិះ ហើយ​ហៅ​រូបគាត់​ឲ្យ​មក​មើល​ម៉ូតូ ក៏​ស្គាល់​ច្បាស់​ថា ជា​ម៉ូតូ​របស់ខ្លួន ក៏​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​តាមច្បាប់​តែម្តង ៕

5ff5c649-5d36-4399-861c-55713771cfb4 6dcaa74b-5e7c-4cb9-a2a0-8b4a939677ed

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya