ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » ឆក់​កាបូប ជិះ​ម៉ូតូ​គេចខ្លួន​ភ័យ​ទៅបុក​ដើមឈើ ប៉ូលិស​ចាប់បាន​ម្នាក់​ ​

ឆក់​កាបូប ជិះ​ម៉ូតូ​គេចខ្លួន​ភ័យ​ទៅបុក​ដើមឈើ ប៉ូលិស​ចាប់បាន​ម្នាក់​ ​

ភ្នំពេញ ៖​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២ តុលា ២០១៣  ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ខណ្ឌទួលគោក​ដេញចាប់បាន នៅ​ចំណុច​ស្តុ​ប​ទួលគោក បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​បានសម្រេច​នៅ ចំណុច​មុខ​វិទ្យាស្ថាន​ស៊ី​តិច ផ្លូវ​លេខ​២៥៩ កែង​មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ហើយ​ជិះ​ម៉ូតូ​រត់គេចខ្លួន​ទៅបុក​ដើមឈើ​។​
​ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​ឈ្មោះ​សោ តារា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​វត្ត​នាគ​វ័ន ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ផ្លូវ​រទេះភ្លើង ចំណែក​នារី​រងគ្រោះ​ឈ្មោះ​មាន ស្រី​នោ អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ធានារ៉ាប់រង រស់នៅ​ផុះ្ទ​លេខ​N៦ ផ្លូវ​លេខ​៩៣ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​។​​ក្នុង​កាបូប​ដែល​ជនសង្ស័យ​ឆក់​នោះ​មាន​លុយ​ចំនួន​១៥៨​ដុល្លារ និង​ទូរស័ព្ទដៃ​ម៉ាក​ណូគៀ​១​គ្រឿង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya