ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​កំពង់ស្ពឺ ៥នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំខេត្ត​កំពង់ស្ពឺ ៥នាក់ ករណី​គ្រឿងញៀន

កំពង់ស្ពឺ៖ កាលពី​ថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យ ៥នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន យកមក​សួរនាំ នៅ​អធិការដ្ឋាន​ស្រុក​ឧ​ដ្តុ​ង្គ នៅ​ចំនុច​ភូមិ​អូរ​កា​រ៉ុង ឃុំ​វាំង​ចាស់ ស្រុក​ឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។

កំលាំង​អធិកា​ដ្ឋា​ន នគរបាល​ស្រុក បាន​ដើរល្បាត លុះ​មកដល់​ចំនុច​ខាងលើ បាន​ប្រទះឃើញ​ជនសង្ស័យ ចំនួន ៥នាក់ រួមមាន ទី១.ឈ្មោះ ហែម ពិសិដ្ឋ ភេទ​ប្រុស អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​ស្បែក ឃុំ​កំពង់ហ្លួង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល (មុខសញ្ញា​ជួញដូរ​គ្រឿងញៀន) ទី២.ឈ្មោះ សុន ស៊ី​ថេត ភេទ​ប្រុស អាយុ២៥ឆ្នាំ រស់នៅ​ភូមិ​បែក​ថ្លាង ឃុំ​ទំនប់​ធំ ស្រុក​ពញ្ញាឮ ខេត្តកណ្តាល (មុខសញ្ញា​ប្រើប្រាស់), ទី៣.ឈ្មោះ នៅ ចិ​ត្ត្រា ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់នៅ​ភូមិ​ទេ​ព្យ​ប្រ​ណ​ព្យ ឃុំ​វិហារ​ហ្លួង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល (មុខសញ្ញា​ប្រើប្រាស់), ទី៤.ឈ្មោះ រឹម រិ​ន​ហៅ (ក្តាន់) ភេទ​ប្រុស អាយុ៣០ឆ្នាំ រស់នៅ​ភូមិ​តា​លីង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ (មុខសញ្ញា​ប្រើប្រាស់), និង​ទី៥.ឈ្មោះ សឹង សុធី ភេទ​ប្រុស អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​តា​លីង ឃុំ​ក្សេមក្សាន្ត​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ (មុខសញ្ញា​ប្រើប្រាស់)។

វត្ថុតាង​រឹបអូស​បានរួម​មាន ម្សៅ​ក្រាម​ពណ៌​ស សង្ស័យថា​គ្រឿងញៀន ចំនួន ០៣កញ្ចប់​តូច ទូរស័ព្ទ​ចំនួន ០៦គ្រឿង ថង់​សំរាប់​ច្រក​មួយចំនួន ឧបករណ៍​កែឆ្នៃ​សំរាប់​ប្រើប្រាស់ មួយចំនួន ម៉ូតូ​ម៉ាក​ស្មា​ក់វី ពណ៌​ស០១គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1BW 2412 ៕

0c1b05b7633f530b60b5c9024ab5e2f3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya