ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជនជាតិ​ចិន​បើកឡាន​បុក​សន្តិសុខ​ម្នាក់​របួសធ្ងន់ និង​បុក​រះ​ម៉ូតូ-ឡាន៣គ្រឿង ក្រឡាប់​ឡាន

ជនជាតិ​ចិន​បើកឡាន​បុក​សន្តិសុខ​ម្នាក់​របួសធ្ងន់ និង​បុក​រះ​ម៉ូតូ-ឡាន៣គ្រឿង ក្រឡាប់​ឡាន

(ភ្នំពេញ)៖ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោងជាង១០យប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧នេះ ស្ថិត​តា​បណ្តោយ​ផ្លូវ១០៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ បុរស​ជា​សន្តិសុខ​ម្នាក់ បាន​រងរបួស​ធ្ងន់ ខណៈដែល​ជនជាតិ​ចិន បើករថយន្ត Lexus470 ទៅបុក​សន្តិសុខ​រូបនោះ និង​បន្ត​បុក​រះ​ម៉ូតូ២គ្រឿង និង​រថយន្ត១គ្រឿង ហើយ​បាន​បណ្តាល​ឲ្យ​រថយន្ត​បង្ក ក្រឡាប់​គៀប​ជាប់ អ្នកបើកបរ​ផងដែរ ។

មុន​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ កើតឡើង​គេ​បានឃើញ​រថយន្ត Lexus 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-8535 តាម​បណ្តោយ​ផ្លូវ១០៨៦ លុះ​បើក​មកដល់​ចំណុចកើតហេតុ បាន​រ៉េ​ទៅបុក​សន្តិសុខ ដែល​កំពង់​ស៊ីញ៉ូ​រថយន្ត បណ្តាល​ឲ្យ​ផ្លោង​ធ្លាក់​បោក​ក្បាល​រងរបួស​ធ្ងន់ ហើយភ្លាមៗនោះ រថយន្ត​បង្ក​មិនបាន​បង្អង់​ល្បឿន​ទេ បាន​បន្ថែម​ល្បឿន​ទៅមុខ​រួច​ជ្រុល​ទៅបុក​រះ​ម៉ូតូ២គ្រឿង និង​រថយន្ត១គ្រឿង ហើយ​រថយន្ត​បង្ក​ដដែល​បាន​ក្រឡាប់​គាប​អ្នកបើកបរ​ឲ្យ​រងរបួស​ផងដែរ ៕

fn-2017-01-09-07-45-58-0 fn-2017-01-09-07-45-59-1 fn-2017-01-09-07-45-59-2 fn-2017-01-09-07-45-59-4 fn-2017-01-09-07-46-00-7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya