ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» Breaking News, ព័ត៌មានជាតិ » តារា​កំប្លែង​នាយ តាក់ស៊ី ចេញពី​បន្ទប់សង្គ្រោះបន្ទាន់​ ​

តារា​កំប្លែង​នាយ តាក់ស៊ី ចេញពី​បន្ទប់សង្គ្រោះបន្ទាន់​ ​

ភ្នំពេញ  ៖ ជាមួយនឹង​សុខភាព​មិនសូវ​មាំទាំ នាយ​តាក់ស៊ី គឺជា​តារា​កំប្លែង​ដែល​ធ្លា​ប់រង​នូវ​ជំងឺ​ប្រចាំកាយ​។ ថ្មីៗ​នេះ​តារា​កំប្លែង​មាន​ប្រជាប្រិយ​រូបនេះ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់ ក្រោយពេល​តារា​កំប្លែង​រូបនេះ​ពុល​អាហារ ប៉ុន្តែ​ពេលនេះ​ស្ថានភាព​ជំងឺ​របស់​នាយ​តាក់ស៊ី​បាន​ធូ​ស្បើយ​ហើយ​។
​តារា កំប្លែង នាយ​តាក់ស៊ី បាន​ចូលទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​កាលពី​ថ្ងៃ ល្ងាច​ថ្ងៃទី​២៨ ខែកញ្ញា ក្រោយពេល​តារា​កំប្លែង​រូបនេះ​ពុល​ក្តាមប្រៃ ជា​អាហារ​ថ្ងៃត្រង់​សម្រាប់​ក្រុមគ្រួសារ ។ អ្នកនាង​លាភ សោ​ភណ្ឌ ហៅ​នាង​ភី​ម ដែលជា​ភរិយា និង​ជាតា​រា​កំប្លែង​ប្រចាំ​ក្រុម​នាយ​ពែ​កមី​ដែរនោះ បាន​បញ្ជាក់ថា ប្តី​របស់​នាង​ពុល ក្ដាមស្រែ
បន្ទាប់ពី​ហូប​អាហារ​ជុំ​គ្រួសារ​នាពេល​ថ្ងៃត្រង់ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុននេះ ។ នាង​បញ្ជាក់ថា  ក្រោយ​បាយ​ថ្ងៃត្រង់ ស្រាប់តែ​ដល់ពេល​រសៀល​ប្តី​របស់​នាង​ចាប់ផ្តើម​ចុកពោះ​ក្អួត​តែម្ដង ហើយ​នាង​បាន​នាំ​គាត់​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ ។ តារា​កំប្លែង​ស្រី​រូបនេះ​បញ្ជាក់ដែរថា ក្រោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បី​ថ្ងៃ ប្តី
​របស់​នាង​បាន​ធូរស្បើយ​ពី​ជំងឺ​ហើយ នឹង​វិល​ទៅកាន់​ស្ថានភាព​ដើម​វិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។
​ការ ពុល​អាហារ​នេះ​បានធ្វើ​ឲ្យ​តារា​កំប្លែង​រូបនេះ​ត្រូវ​ចំណាយពេល​យូរ ស្រប​ពេលដែល​ជំងឺ​ចាស់ គឺ​ជំងឺ​ទឹកនោមផ្អែម​នៅតែ​ធ្វើទុក្ខ​ម្តងម្កាល បានធ្វើ​ឲ្យ​នាយ តាក់ស៊ី នៅ​មិនទាន់មាន​កម្លាំង​គ្រប់គ្រាន់  ប៉ុន្តែ​ពេលនេះ​ប្តី​របស់​នាង​បានមក​សម្រាក​នៅផ្ទះ​វិញ​ហើយ ។
​គួរ បញ្ជាក់ដែរថា ជាមួយ​ជំងឺ​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ​មកហើយ នាយ​តាក់ស៊ី​បាន​ប្រឈម​នឹង​ជំងឺ​ចាស់​ជា​ញឹកញាប់ ហើយ​ឈានដល់​ការសង្គ្រោះ​បន្ទាន់​ពី​ក្រុមគ្រូពេទ្យ​ថែមទៀត​ផង​។ ទន្ទឹមគ្នានេះ នាយ​តាក់ស៊ី​ក៏មាន​ការលំបាក​ក្នុងស្ថានភាព​គ្រួសារ​ផងដែរ ប៉ុន្តែ​នាយ​តាក់ស៊ី មិនដែល​អស់សង្ឃឹម​ក្នុង​ជីវិត​នោះទេ គឺ​គាត់​នៅតែ​បន្ត​ជម្នះ​នឹង​ស្ថានភាព​ជំងឺ​ជាពិសេស​ជំងឺ​ទឹកនោមផ្អែម នេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya