ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ស្លាប់៨នាក់ និង​រងរបួស៣០នាក់ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី៨ ខែមករា ឆ្នំា២០១៧

ស្លាប់៨នាក់ និង​រងរបួស៣០នាក់ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី៨ ខែមករា ឆ្នំា២០១៧

(ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន១២លើក (យប់៧លើក) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៨នាក់ របួសធ្ងន់ ១៣នាក់ និង​របួសស្រាល​ចំនួន១៧នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍១២ លើក​នេះ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​យានយន្ដ សរុប​ចំនួន២០គ្រឿង រួមមាន​ម៉ូតូ ចំនួន១២គ្រឿង រថយន្ដ​ធុន​តូច​ចំនួន៥គ្រឿង, រថយន្ដ​ធុន​ធំ៣គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះ​ថា្នក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន២លើក, ស្រវឹង២លើក, មិន​ប្រកាន់​ស្ដាំ១លើក, បត់​គ្រោះ​ថ្នា២លើក, មិន​គោរព​សិទ្ធ១លើក និង​កត្តា​យានយន្ដ២លើក។

សូមបញ្ជាក់ថា​រយៈ០៨ថ្ងៃ​ចាប់ពី​ថ្ងៃទី ០១ដល់​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន៩៦លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៤៤នាក់ រងរបួស​ធ្ងន់​ចំនួន៩៤ នាក់ និង​រងរបួស​ស្រាល​ចំនួន ៥៨នាក់៕

img_20170108_103619

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya