ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សព​បុរស​អនាថា​​ម្នាក់​អណ្តែត​ទឹក​បឹង​ត្រកួន​ ​

សព​បុរស​អនាថា​​ម្នាក់​អណ្តែត​ទឹក​បឹង​ត្រកួន​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២ តុលា ២០១៣ សព​បុរស​អនាថា​ម្នាក់​ត្រូវបាន​ប្រជា​ពល​ដ្ឋ​ប្រទះឃើញ​អណ្តែត ទឹក​បឹង​ត្រកួន​បឹងទំពុន បង្កឱ្យមាន​ការភ្ញាក់ផ្អើល ស្ថិត​ក្នុងភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹង​ទំ​ពុក ខណ្ឌមានជ័យ សង្ស័យ​ផឹកស្រា​ស្រវឹង​ដើរ​ធ្លាក់ចូល​ទឹក ។​​បុរស​ដែល​លង់ទឹក​ស្លាប់​ឈ្មោះ​សន សុខា អាយុ​៥៥​ឆ្នាំ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ។ តាម​ប្រភព​បានឱ្យដឹងថា បុរសរងគ្រោះ​ជា​ជនអនាថា​គ្មាន​សាច់ញាតិ ហើយ​ជា​រៀងរាល់ថ្ងៃ​រូបគេ​តែងតែ​ផឹកស្រា​ស្រវឹង​ជោក​ជា​រៀងរាល់ថ្ងៃ ។ លុះដល់​វេលា​កើតហេតុ​ខាងលើ ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ទឹក​ស្លាប់​តែម្តង ។ សព​មាន​សភាព​ហើម​ស្អុយ​ទៅហើយ​មិនដឹងថា បាន​លង់ទឹក​ស្លាប់​តាំងពី​ពេលណា​នោះទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya