ភ្នំពេញ ៖ ហេតុការណ៍មានចោរ ចូលលួចកាបូបលុយខាងលើនេះ បានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ខែតុលា ឆ្នាំ២០១៣ នៅផ្ទះជួលលេខ13AEo តាមបណ្តោយផ្លូវ៤១០ សង្កាត់បឹងត្របែក ខណ្ឌចំកាមន។
នារីជនជាតិចិនម្នាក់បានមកដាក់ពាក្សបណ្តឹងនៅអធិការដ្ឋាន នគរបាលខណ្ឌចំកាមន ពីបទចោរចូលលួចយកកាបូបលុយអស់ជាង១ម៉ឺនដុល្លារ ។ ជនជាតិចិនរូបនោះមិនបានដាក់ការសង្ស័យទៅលើអ្នកណាដែលនៅជាមួយ នោះ ទើបញ្ហានេះធ្វើឲ្យសមត្ថកិច្ចមានកាលំបាកក្នុងការស្រាវជ្រាវ។
នារីរងគ្រោះឈ្មោះ ត្រេស ស៊ី អាយុ២៤ឆ្នាំ ជាមេការក្រុមហ៊ុនអគ្គិសនីចិន. ស្នាក់នៅបច្ចុប្បន្នផ្ទះកើតហេតុខាងលើ។
លុះមកដល់ផ្ទះជួលក៏គ្មានអ្នកនៅដែរ ដោយនឿយហត់ធ្វើដំណើរផ្លូវឆ្ងាយ ត្រេស ស៊ី បានលង់ដំណេករហូតដល់ម៉ោង១និង៣០នាទីរំលងអធ្រាត្រ ទើប ត្រេស ស៊ី ដឹងខ្លួនម្តងរកកាបូបលុយ ក៏ស្រាប់តែមិនដឹងបាត់ពីពេលណា ហើយក៏មិនដឹងថា អ្នកណាចូលមកយកដែរ លុះព្រឹកឡើងម៉ោងប្រមាណ៧ ទើប ត្រេស ស៊ី មកដាក់ពាក្សបណ្តឹងពី
ការចោរចូលលួចកាបូបលុយ ។
នៅក្នុងពាក្សប ណ្តឹង ត្រេស ស៊ី បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នៅក្នុងកាបូបមានប្រាក់ចំនួន ៩.០៦០ដុល្លារ ទូរស័ព្ទ១គ្រឿង អាយផេតមួយគ្រឿង កាមេរ៉ា១គ្រឿង ប៉ាស្ព័រ១សន្លឹក ដោយចោរបានយកទៅទាំងអស់មិនបានទុកបន្សល់អ្វីបន្តិចឡើយ ៕