ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​លង់ទឹក​ស្លាប់ ពេល​ស្រវឹងស្រា​និង​មាន​វិបត្តិ​ផ្លូវចិត្ត ​

ស្ត្រី​ម្នាក់​លង់ទឹក​ស្លាប់ ពេល​ស្រវឹងស្រា​និង​មាន​វិបត្តិ​ផ្លូវចិត្ត ​

ព្រះសីហនុ​៖ កាលពី វេលា​ម៉ោង​១​និង​១៥​នាទី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣  ។​
​លោក​អនុសេនីយ៍ទោ មុត សុខា នាយប៉ុស្តិ៍​រដ្ឋបាល នគរបាល​ឃុំ​ជើងគោ បាន​មានប្រសាសន៍​ឱ្យដឹងថា សព​ស្ត្រី​រងគ្រោះ​មាន ឈ្មោះ ម៉ក់ សាន អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ប្តី​ម្នាក់​ប៉ុន្តែ ប្តី​របស់គាត់ បាន​រត់ចោល​គាត់ ទៅ​មាន​ស្រី​ថ្មី នៅ​ខេត្តព្រៃវែង និង​មានកូន​ប្រុស​២​នាក់ ដោយ​កូន​បង​មាន​អាយុ ២២​ឆ្នាំ មុខរបរ​អ្នក​ចុះ ទូក​នេសាទ នៅ​កោះ​ខ្យង ចំណែក​កូន​ប្អូន​មាន​អាយុ ១២​ឆ្នាំ ជា​សិស្សសាលា និង​មាន​ប្អូនស្រី​បង្កើត​ម្នាក់ មាន​សតិ​មិនល្អ ផងដែរ ។​
​លោកនាយ​ប៉ុស្តិ៍​បានបញ្ជាក់​ទៀតថា ស្ត្រី​រងគ្រោះ​បាន​បាត់​ខ្លួន តាំងពី​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៣​មក​ម្លេះ រហូតដល់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣​វេលា​ម៉ោង ១៣​និង​១៥​នាទី ទើប​ក្មេងៗ​ក្នុងភូមិ​ប្រទះឃើញ សក់​ក្បាលមនុស្ស អណ្តែត​លើទឹក​ក្នុង​ត្រពាំង ក៏​នាំគ្នា​រត់​ទៅប្រាប់​ចាស់ៗ រាយការណ៍​មក​សមត្ថកិច្ច មក​ពិនិត្យ ទើប​ដឹងថា ជា​ស្ត្រី​ដែលមាន​វិបត្តិ​ផ្លូវចិត្ត ដែល​ប្តី​រត់ចោល ។ ប្រភព​ដដែល​បន្តថា ស្រះ​ទឹក​នេះ ជា​ស្រះ​ដែល​គេ​ជីក​យក​ដី​មកចាក់ ក្នុងភូមិ​តាំងពី​២០​ឆ្នាំ មុន​មក​ម្លេះ ហើយ​ស្រះ​នេះ មាន​បណ្តោយ​ប្រវែង ២០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ និង​មាន​ជម្រៅ លិច​មនុស្ស​ចាស់ ប្រហែលជា​២​ម៉ែត្រ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya