បន្ទាយមានជ័យ: បុរសម្នាក់ផឹកស្រាស្រវឹង ខឹងប្អូនថ្លៃរឿងនិយាយឌឺដង ក៏ទាញដំបងវ៉ៃ ៣ ដំបង បណ្ដាលអោយរបួស។ សមត្ថកិច្ចបានចាប់ខ្លួនជនបង្ករូបនោះ ពីបទ អំពើហឹង្សាស្ថិតនៅភូមិ-ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជននោះត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្ន។
ជនសង្ស័យឈ្មោះ ហម មឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំទ្រាស ស្រុកស្វាយចេក។ មូលហេតុបានជាបង្កអំពើហឹង្សាទៅលើប្អូនថ្លៃ ដោយសារគេនិយាយប្រមាថមើលងាយខ្លួន ទ្រាំពុំបានក៏ទាញដំបងឫស្សីវាយក្បាល ៣ ដំបងបណ្ដាលអោយបែកហូរឈាម។ ប៉ូលិសចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៩ កញ្ញា ចោទពីបទ ប្រើអំពើហឹង្សា
ដោយចេតនា៕ សម្បត្តិ សីហា