ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ឡាន​សាំង​យ៉ុង​បើក​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​ចំ​ពេញទំហឹង របួសធ្ងន់ ២​នាក់​ ​

ឡាន​សាំង​យ៉ុង​បើក​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​ចំ​ពេញទំហឹង របួសធ្ងន់ ២​នាក់​ ​

ភ្នំពេញ ៖​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ២០​នាទី រសៀល​ថ្ងៃទី​០១ តុលា ២០១៣ ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស ២​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​ឌ្រី​ម​C125 ពណ៌​ខ្មៅ ១​គ្រឿង បាក់​ស្លាក​លេខ កណ្តាល 2L-0357 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើត​ទៅ​លិ​ខ លុះ​មកដល់​ចំណុច​ក្បែរផ្លូវ​រថភ្លើង ស្រាប់​តែមាន​រថយន្ត​សាំង​យ៉ុង ១​គ្រឿង ពណ៌​ស អត់​ចាំ​ស្លាក​លេខ ធ្វើដំណើរ​ពី​កើតមក​ឆ្លងផ្លូវ ធ្វើ​ឲ្យ​ម៉ូតូ​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ចំ​ពេញទំហឹង​តែម្តង ចំណែក​រថយន្ត​បាន​បើក​គេចខ្លួនបាត់ ។​
​ជនរងគ្រោះ​មានឈ្មោះ ១. ឆន រាជ អាយុ ២១​ឆ្នាំ ជា​អ្នកបើកបរ ២. រិ​ន រតនា អាយុ ២០​ឆ្នាំ អ្នករួមដំណើរ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya