ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» Breaking News, ព័ត៌មានជាតិ » ឈ្មួញ​ម្ចាស់​ទូក​កាណូត​​កំពុងតែ​ច្របាច់​.​ក​រាស្ត្រ ​

ឈ្មួញ​ម្ចាស់​ទូក​កាណូត​​កំពុងតែ​ច្របាច់​.​ក​រាស្ត្រ ​

កំពង់ធំ ៖ ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា រឿងនេះ វា​មិនមែន​ទើបតែ​កើតឡើង​នៅក្នុង​ឆ្នាំ​២០១៣ នោះទេ វា​ជា​ទម្លាប់​ទៅហើយ ឲ្យ​តែ​នៅក្នុង​រដូវវស្សា​ទឹក​ឡើង​លិច​ផ្លូវ​ចេញពី​ខេត្តកំពង់ធំ ទៅកាន់​ស្រុក​សណ្តាន់ ត្រង់ចំណុច​អូរ​បឹង​ផ្តៅ (​តំបន់​បន្ទាយ​ថ្មី​) ស្ថិតនៅក្នុង​ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ គឺមាន​អ្នក​មក​ធ្វើ​ស្ពាន និង​យក​កាណូត​មក​ចម្លង
​រថយន្ត​តូចៗ ដោយ​យក​តម្លៃ​ខ្ពស់កប់ពពក មិន​ខុសពី​ពាក្យ​ថា ត្រីងៀត​ឆ្លៀត​ពង​នោះទេ ។​​ជាក់ស្តែង កាលពី​ព្រឹក​ថ្ងៃទី​០១ តុលា ២០១៣ នៅពេលដែល ឯកឧត្តម អ៊ុត សំអន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ អញ្ជើញ​ចុះ​ពិនិត្យ​ទឹកជំនន់​ត្រូវ​ឆ្លងកាត់​ចំណុច​ទឹក​លិច​ខាងលើ ចម្ងាយ​ប្រហែល ៥០​ម៉ែត្រ ទើប​ដឹងថា ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ឆ្លងកាត់​ស្ពាន​ដ៏​តូច​នេះ ត្រូវ​បង់លុយ ២០០០​រៀល សម្រាប់​ម៉ូតូ ១​គ្រឿង ចំណែក​រថយន្ត​របស់​ឯកឧត្តម និង​ក្រុមការងារ​តម្រូវ​ឲ្យ​បង់លុយ ៤.០០០០​រៀល សម្រាប់ ១​គ្រឿង ។​
​ពេលនោះ ឯកឧត្តម អ៊ុត សំអន បាន​មានប្រសាសន៍​ទៅកាន់​ម្ចាស់​កាណូត​ថា ចំពោះ​តម្លៃ​ដែល​លោក​យក​នេះ គឺ​វា​ខ្ពស់​ណាស់ សម្រាប់​រូបលោក​ជា​អភិបាលខេត្ត វា​មិន​អី​នោះទេ តែ​ចំពោះ​ប្រជាពលរដ្ឋ និង​អ្នករត់​តាក់ស៊ី​វិញ​នោះ គ្រាន់តែ​ឆ្លងទៅ​មកវា​អស់ ៨០០០០​រៀល ទៅហើយ ថ្លៃ​ណាស់​! សូម​ឲ្យ​យកតែ ២០០០០​រៀល ចំពោះ​រថយន្ត​តូច
និង ១០០០​រៀល សម្រាប់​ម៉ូតូ​បាន​ហើយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លោក​មានលទ្ធភាព​ឆ្លងកាត់​ផង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya