ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​ដេញ​បាញ់​គ្នា​​តាម​ផ្លូវជាតិ​លេខ​៤​​រងរបួស​ធ្ងន់​៣​នាក់​ ​

ជិះ​ម៉ូតូ​ដេញ​បាញ់​គ្នា​​តាម​ផ្លូវជាតិ​លេខ​៤​​រងរបួស​ធ្ងន់​៣​នាក់​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​១០ នាទី​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣ ។ ក្រុមក្មេងស្ទាវ​ជា​សិស្សសាលា​៣​ក្រុម​បាន​បង្កទំនាស់​នឹង​គ្នា រហូតដល់​ជិះ​ម៉ូតូ​ដេញ​បាញ់​គ្នា​នៅតាម បណ្ដោយ​ផ្លូវជាតិ​លេខ​៤​នៅមុខ​ជិត សាលាក្ដី​ខ្មែរក្រហម ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្ដាលឱ្យ​យុវជន​៣​នាក់​រងរបួស​ធ្ងន់ ដោយសារតែ​ភាគី​ម្ខាង​ទៀត​បាញ់​និង ប្រើ​កាំបិត​កាប់ ។
​តាម​ប្រភព ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​ឃើញ​ក្រុមក្មេងស្ទាវ​ជា​សិស្ស​សា លា​ជិះ​ម៉ូតូ​ដេញ​បាញ់​គ្នា​គួរឱ្យ​ញាក់ សាច់​នេះ​បានឱ្យដឹងថា​ពួកគេ​ទាំង​២ ក្រុម​មាន​គ្នា​មិនតិចជាង​១០​នាក់​ទេ បាន​ជិះ​ម៉ូតូ​ជាង​១០​គ្រឿង​ដេញ​បាញ់​គ្នា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ជិត​សា លា​ក្ដី​ខ្មែរក្រហម​ដោយ​មិនដឹងថា​ការ ដេញ​បាញ់​គ្នា​ដូច​រឿងភាពយន្ដ​នេះ
បណ្ដាលមកពី​មូលហេតុ​អ្វី​ពិតប្រាកដ នោះឡើយ ។ ប្រជាពលរដ្ឋ​បាន​បន្ដថា ក្នុង​សកម្មភាព​នេះ​ធ្វើឱ្យ​យុវជន​៣​នាក់​រង របួសធ្ងន់​ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង ត្រូវបាន​មិ​ត្ដ​ភក្ដិ​និង​សមត្ថកិច្ច​ជួយ​ដឹក បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ ភ្លាមៗ ។ ក្រោយ​កើតហេតុ​កម្លាំង សមត្ថកិច្ច​បាន​ចុះទៅ​ជួយ​ធ្វើ​អន្ដរាគមន៍ និង​តាម​ចាប់​ក្រុម​ជនបង្ក​ហេតុដែល កំពុង​គេចខ្លួន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya