ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប្តី​កាប់​កូន​ដាច់​ក្បាល កាប់​ប្រព​ន្ឋ​ស្ទើរ​ដាច់​.​ក រីឯ​ប្តី​តុលាការ​ប្រជាពលរដ្ឋ​ប្រហារជីវិត​ ​

ប្តី​កាប់​កូន​ដាច់​ក្បាល កាប់​ប្រព​ន្ឋ​ស្ទើរ​ដាច់​.​ក រីឯ​ប្តី​តុលាការ​ប្រជាពលរដ្ឋ​ប្រហារជីវិត​ ​

កំពង់ចាម​៖ ហេតុការណ៍​ដ៏​កម្រ​ជួប​និង​គួរឱ្យ​តក់ស្លុត​បំផុត​នេះ បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​០១ តុលា ២០១៣ នៅក្នុង​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ។ បុរស​ជា​ប្តី​ឈ្មោះ ឡាំង ពិសេស ហៅ សែ អាយុ ៤៨​ឆ្នាំ រីឯ​កូនស្រី​ដែល​ជន​កំណាច​រូបនេះ​កាប់​ដាច់​ក្បាល​ឈ្មោះ មួន ចិន្តា អាយុ​២០​ឆ្នាំ និង ប្រព​ន្ឋ​ឈ្មោះ
សេក ធូរ អាយុ ៤៧​ឆ្នាំ ត្រូវ​ប្តី​កាប់​ស្ទើរ​ដាច់​.​ក និង​ដាច់​ដៃ​ទាំងសងខាង​ស្លាប់​គួរ​ឲ្យ​រ​ន្ឋ​ត់​បំផុត ។​
​បើតាម​លោក កែវ ស៊ា​ង​ហ័​ន់ អធិការនគរបាល​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​នាយប៉ុស្តិ៍​នគរបាល​ថ្ម​ពូន បាន​រាយការណ៍​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ជាច្រើន​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​រាប់សិប​នាក់ មក​ផ្ទះកើតហេតុ ដោយមាន​ប្រជាពលរដ្ឋ​ប្រមាណ​៥០០​នាក់​ឡោម​ព័​ទ្ឋ​ជន​កំណាច​មិន​ឲ្យ​ចេញពីផ្ទះ​កើតហេតុ ។​
​ក្នុង​ហេតុការណ៍​នោះ​លោក​អធិការ​ស្រុក​បាន​បញ្ចុះបញ្ចូល ប្តី​(​ជនដៃដល់​)​ឲ្យ​ចុះមក​ដី តែ​ជន​កំណាច​នេះ​មិន​ព្រម បែរជា​ទៅ​កាប់​ដៃ​ប្រព​ន្ឋ​ទាំងសងខាង​ខណៈ​ប្រព​ន្ឋ​បាន​ស្លាប់​ហើយ​នោះ យកមក​ព្យួរ​បង្ហាញ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ចោមរោម​មើល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទប់​កំហឹង​មិនបាន ក៏​នាំគ្នា​គប់​ចូល​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ជន​កំណាច​ជា​ប្តី​នោះ​ដួល ហើយ​ប្រជាពលរដ្ឋ​ក៏​សម្រុក​គប់​ដុំថ្ម និង​ខ្លះ​ចូល​វាយ​ទាត់​ធាក់ រហូត​ស្លាប់​នៅមុខ​ផ្ទះ​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya