ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន ស្លាប់​ម្នាក់ របួសធ្ងន់ ស្រាល​១៤​នាក់​ ​

ឡាន​បុក​ឡាន ស្លាប់​ម្នាក់ របួសធ្ងន់ ស្រាល​១៤​នាក់​ ​

កណ្តាល ៖​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​យប់ ថ្ងៃទី​៣០ កញ្ញា ២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧-៣៨ ស្ថិតក្នុង​ភូមិ​វិហារ​សួគ៌​ជើង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល​។ បុរស​អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​មនុស្ស​ប្រុស ស្រី​១៤​នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​សាំង យ៉ុង​បើក​បោះពួយ​យ៉ាង​លឿន​បុក​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​១​តោន​កន្លះ ។​
​ក្រោយ​កើតហេតុ​អ្នករងរបួស​ធ្ងន់ និង​ស្រាល​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ និង​មួយចំនួនទៀត​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ​ខេត្តព្រៃវែង ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ដើម្បី​ចាត់ការ​តាមច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya