ក្រុងប៉ោយប៉ែត ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០១ តុលា ២០១៣ គេឃើញរថយន្ដរបស់អគ្គនាយកដ្ឋានពន្ឋនាគារកម្ពុជា ដោយមានការចូលរួមពីតុលាការ ស្ថាប័នពាក់ព័ន្ឋ ដឹកអ្នកទោសជនជាតិថៃ ដែលត្រូវកាត់ទោសនិងជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសថៃ តាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ដើម្បីធ្វើការផ្ទេរនៅក្នុងស្រុកអារញ្ញ ខេត្ដស្រះកែវ ៕