ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១ តុលា ២០១៣ ស្ថិតនៅផ្ទះជួលដើមខ្វិត ក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។ ជនសង្ស័យក្លែងភេទម្នាក់ពាក់សក់ដូចមនុស្សស្រី ធ្វើសកម្មភាពលួចរ៉ឺម៉កម៉ូតូបានសម្រេច តែត្រូវបានម្ចាស់រ៉ឺម៉កតាមទាន់ចាប់បានប្រគល់ឱ្យសមត្ថកិច្ច រួមជាមួយវត្ថុតាង ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះយូ សុផាត អាយុ២១ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះលេខ១០៥ ផ្លូវជាតិលេខ៥ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ៕