កណ្តាល ៖ កាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចលើផ្ទះឈ្មោះ ខិន ពិសាល ស្ថិតក្នុងភូមិស្ពានដែល ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកចាប់ខ្លួនបាន ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម៉ាកទឹកកកចំនួន
២កញ្ចប់ ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវចាប់ខ្លួននោះមានឈ្មោះ អិន សុខា ហៅពៅ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរជាងផ្សារដែក មានទីលំនៅភូមិលេខ១ សង្កាត់មិត្តភាព ក្រុងព្រះសីហនុ បច្ចុប្បន្នស្នាក់នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក និងម្នាក់ទៀតជាម្ចាស់ផ្ទះឈ្មោះ ខិន ពិសាល ភេទប្រុស
អាយុ២១ឆ្នាំ មុខរបរជាងផ្សារដែក មនទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ម ន្ត្រីនគរបាលដដែលបានបន្តថា នៅក្នុងប្រតិបត្តការឃាត់ខ្លួនជនសង្ស័យនេះដែរសមត្ថកិច្ចបាន ធ្វើការដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម៉ា ទឹកកកចំនួន២កញ្ចប់ ,សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ,ម៉ូតូ២គ្រឿង និងទូរស័ព្ទដៃ២គ្រឿង ។ នៅ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ សមត្ថកិច្ចនគរបាលស្រុកលើកដែកបានធ្វើការបញ្ជូនខ្លួន
ជនសង្ស័យមក កាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននករបាលខេត្តកណ្តាលដើម្បីចាត់ការបន្តតាមនីតិ វិធីច្បាប់ ៕ ដំា ជា