កំពង់ឆ្នាំង: កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ នៅទំនប់២០ឧសភា ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នារីម្នាក់បានលង់ទឹកស្លាប់ ក្នុងខណៈពេលដែលនាងរអិលជើង ធ្លាក់ទៅក្នុងអន្លង់ទឹកជ្រៅ ។
នារីរងគ្រោះត្រូវបានមិត្តភក្តិប្រាប់អោយដឹងថា នាងឈ្មោះ អា មុំ អាយុប្រហែល២០ឆ្នាំ រស់នៅម្តុំបុរីកីឡា រាជធានីភ្នំពេញ។
នៅក្នុងថ្ងៃកើតហេតុនារីរងគ្រោះ រួមនិងមិត្តភក្តិ ៤-៥ នាក់ទៀត បាននាំគ្នាមកលេងនៅ ខេត្តកំពង់ឆ្នាំង និង បានទៅលេងទឹកនៅទំនប់២០ឧសភា ក្នុងខណៈពេលកំពុងតែលេងទឹក នោះនារីរងគ្រោះបានរអិលជើងធ្លាក់ទៅក្នុងអន្លង់ទឹកជ្រៅ បណ្តាលអោយលង់តែម្តង។ នៅក្នុងហេតុការណ៍នេះ មិត្តភក្តិ និងប្រជាពលរដ្ឋដែលទៅលេងទឹកនៅទីនោះ បានព្យាយាមជួយ នាងដែរ តែមិនអាចជួយបាន។ នារីរងគ្រោះបានលិចទៅក្នុងទឹករយៈពេលពីរម៉ោងទើបរកសពឃើញ៕
» ព័ត៌មានជាតិ » នារីម្នាក់ មកលេងទឹកនៅកំពង់ឆ្នាំង លង់ស្លាប់