ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » សោកនាដកម្ម​ដ៏​រន្ធត់ បរទេស​៧​នាក់​ក្រឡាប់​ឡាន​ចូល​ទឹក​ស្លាប់​៤ បាត់​ខ្លួន​២ នៅរស់ ម្នាក់ ​

សោកនាដកម្ម​ដ៏​រន្ធត់ បរទេស​៧​នាក់​ក្រឡាប់​ឡាន​ចូល​ទឹក​ស្លាប់​៤ បាត់​ខ្លួន​២ នៅរស់ ម្នាក់ ​

ព្រៃវែង ៖ ជនជាតិ​ស៊ី​រី ៧​នាក់  មាន​ក្មេងប្រុស អាយុ​ជាង​១​ឆ្នាំ​ម្នាក់ និង​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ព្រមទាំង​មនុស្ស​ចាស់​២​នាក់​បាន​ស្លាប់ និង​បាត់​ខ្លួន​២​នាក់  ក្រោយពី​ពួកគេ បាន​ជួប​នូវ​គ្រោះថ្នាក់​ចរាចរ ដោយ​ខ្លួនឯង ដោយ​បើករថយន្ដ​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូល​ទឹក​បឹង​ស្នេហ៍ កាល​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅ​ទីតាំង​ឃុំ ធា​យ ស្រុក​បាភ្នំ ខេត្ដ​ព្រៃវែង នៅពេលដែល ជនរងគ្រោះ​ទាំង​៧​នាក់​ធ្វើដំណើរ​មកកាន់ ប្រទេស​កម្ពុជា ប៉ុន្ដែ​មិនដឹងថា មក​ក្នុងនាម​ជា ភ្ញៀវទេសចរ ឬមួយ​អ្នករកស៊ី​និង​ជា​ជនភៀសខ្លួន​យ៉ាងណា​នោះទេ​។​
​ស្នងការ​នគរបាល​ខេត្ដ​ព្រៃវែង បាន​បន្ដ ថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៧ នាក់ បាន​បើករថយន្ដ​ឆ្លាម ពណ៌​ស មួយ គ្រឿង ស្រាប់តែ​ដល់​ចំណុច​បឹង​ស្នេហ៍​ក៏​រេ ចង្កូត​ធ្លាក់​ផ្លូវ ហើយ​ក្រឡាប់​ចូលទៅក្នុង​ទឹក បណ្ដាលឱ្យ​ស្លាប់ និង​បាត់​ខ្លួន​យ៉ាង​ដូច្នេះ ។​លោកស្នងការ​បាន​បន្ត​ថា ជនរងគ្រោះ ដែល​កំពុង​បាត់​ខ្លួន ត្រូវបាន​កម្លាំង សមត្ថកិច្ច​និង
​អាជ្ញាធរ ដែល​ចុះទៅ​ជួយ​អន្ដរា គម​ន៍ កំពុង​រាវរក ប៉ុន្ដែ​មិនទាន់​ឃើញ​ជន​រង គ្រោះ​នៅឡើយ​ទេ ។​
​ជុំវិញ​ឧបទ្ទវហេតុ​ខាងលើនេះ ស្នងការ​នគរបាល​ខេត្ដ ព្រៃវែង លោក​ឧត្ដមសេនីយ៍ត្រី វ៉ាន់ សារឿន ដែល​ដឹកនាំ​កម្លាំង​ចុះទៅ​កាន់​កន្លែង កើតហេតុ​ភ្លាមៗ បាន​ប្រាប់ថា គិត​ត្រឹម​វេលា ម៉ោង​២​និង​៣០​នាទី​រសៀល សព​ជនរងគ្រោះ​ចំនួន ៤​នាក់ ក្នុងនោះ​ស្រី​ពីរ​នាក់ និង​ក្មេងប្រុស ក្មេងស្រី ពីរ​នាក់ ត្រូវបាន​រកឃើញ ហើយ​បុរស​ម្នាក់ អាយុ​ជាង​៣០​ឆ្នាំ បាន​រួច ផុតពី​សេចក្ដីស្លាប់ ប៉ុន្តែ​មាន​ជនរងគ្រោះ ពីរ​នាក់​ផ្សេងទៀត កំពុង​បាត់​ខ្លួន ក្នុងនោះ​មាន​អ្នកបើកបរ​ម្នាក់​ផងដែរ ។​
​ឧបទ្ទវ​ហេតុដែល​បាន​ផ្ដាច់ជីវិត​ជនជាតិ នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​៤​នាក់ បាត់​ខ្លួន​២​នាក់​និង​ស្រង់​បាន​ម្នាក់​ខាងលើនេះ សមត្ថកិច្ច​ដែល​ចុះទៅ​ជួយ​អន្ដរាគមន៍​នៅ កន្លែងកើតហេតុ​បាន​អះអាងថា ពិតជា​មានការ​លំបាក ក្នុង ការសួរនាំ​ពី​ដំណើររឿង ព្រោះតែ​ជនរងគ្រោះ ដែល​នៅ​រស់នៅ​មិនចេះ​ភាសា​អង់គ្លេស គឺ​ចេះតែ​ភាសា​កំណើត​របស់​ពួកគេ​តែប៉ុណ្ណោះ ប៉ុន្ដែ​រូបគេ​បាន​ចង្អុល​ទៅលើ​ផែនទី ថា​ជា​ប្រទេស កំណើត​របស់ខ្លួន​នៅ​ស៊ី​រី ។​
​ការស្លាប់​ជនរងគ្រោះ​ទាំង​៧​នាក់ សមត្ថ កិច្ច​មិនទាន់​អាច​បញ្ជាក់​ពី​ដំណើររឿង​និង ប្រ​វ​ត្ដិ​របស់​ពួកគេ ដែល​ចូលមក​ប្រទេស​កម្ពុជា បានទេ ដោយសារតែ​គ្មាន​នរណា ម្នាក់​អាច​និយាយ​ភាសា​ស៊ី​រី ជាមួយ​ជន​រង គ្រោះ ពោល​ការសួរនាំ​ដឹង​ពី​ចំនួន​មនុស្ស ជិះ នៅក្នុង​រថយន្ដ​នោះ តាមរយៈ​ការធ្វើ​កាយ វិការ​តែប៉ុណ្ណោះ ។​
​គេ​កត់សម្គាល់​ឃើញថា ក្រោយពី​មាន​សង្គ្រាមស៊ីវិល នៅក្នុង​ប្រទេស​ស៊ី​រី​អស់​រយៈពេល​ជាង​២​ឆ្នាំ បានធ្វើឱ្យ​ប្រជាពលរដ្ឋ នៅក្នុង​ប្រទេស​តំបន់ ម​ជ្ឈឹ​ម​បូព៌ា​មួយ​នេះ បាន​ភៀសខ្លួន​សុំ​សិទ្ធិ ជ្រកកោណ នៅ​ប្រទេស​ក្បែរ​ខាង ក៏ដូចជា ប្រទេស​មួយចំនួនទៀត នៅក្នុង​ពិភពលោក ។ ប៉ុន្ដែ​សម្រាប់​ជនរងគ្រោះ​ទាំង​៧​នាក់​នេះ គេ មិនទាន់​ដឹងថា
តើ​ពួកគេ​មក​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ភ្ញៀវទេសចរ ឬមួយ​អ្នករកស៊ី ហើយក៏​ជា​ជនភៀសខ្លួន​យ៉ាងណា​នោះទេ ។​
​ការបាត់​ខ្លួន​មនុស្ស​២​នាក់​នោះ កំពុងស្ថិត​នៅក្នុង​ភាពមន្ទិលសង្ស័យ ព្រោះ​សព​និង​រថយន្ត​ត្រូវបាន​ស្រង់​ចេញ ពី​ទឹក​បឹង​រួចហើយ ក្នុងនោះ​មាន​សព​ក្នុង​ឡាន​និង​សព​ខ្លះ​បើកទ្វារ​ចេញ​បាន តែ​លង់ទឹក​ស្លាប់ រីឯ​បុរស​ម្នា​ក់នៅ រស់ គឺ​គេ​ចេះ​ហែល​ទឹក អាច​ហែល​មក​ច្រាំង​បាន​៕ ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya