ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រពន្ធ​មិន​ឲ្យ​រួមរ័ក​ផឹក​ថ្នាំ​កណ្តៀរ​ធ្វើអត្តឃាត ​

ប្រពន្ធ​មិន​ឲ្យ​រួមរ័ក​ផឹក​ថ្នាំ​កណ្តៀរ​ធ្វើអត្តឃាត ​

ភ្នំពេញ ៖ បុរស​ម្នាក់​តូចចិត្ត ព្រោះតែ​សុំ​ប្រពន្ធ​រួមរ័ក​មិនបាន ក៏​យក​ថ្នាំ​សម្លាប់សត្វ​កណ្តៀរ​មក​ផឹក​ដើម្បី​ធ្វើអត្តឃាត​ខ្លួនឯង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣៥​នាទី​យប់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ផ្ទះជួល​មួយកន្លែង នៅ​ចំណុច​ផ្លូវ​លេខ​១៧ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។ បើតាម​ប្រភពព័ត៌មាន​ពី
​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​លេបថ្នាំ​សម្លាប់ខ្លួន​នេះ​មានឈ្មោះ ផន ម៉ៅ អាយុ​២៤​ឆ្នាំ មាន​មុខរបរ​ជាជាង​ក្រឡឹង មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ចំណែក​ប្រពន្ធ​មានឈ្មោះ ស្រី​ពៅ អាយុ​២១​ឆ្នាំ មុខរបរ ជា​អ្នកលក់​ខោអាវ​នៅ​ផ្សារ​សូរិយា​។  បើតាម​ការរៀបរាប់រ​បស់​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ត្រឡប់​មកពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅ​ខាងក្រៅ រហូត​ស្រវឹង​ស្ទើរតែ​ធ្លាក់​ភ្នែក​ទៅហើយ​។ ពេលនោះ​ដោយសារតែ​ខ្លួន​ខឹង​នឹង​ប្តី​ដែល​រវល់​តែ​ដើរ​ផឹកស៊ី​ដើរលេង រូបនាង​ក៏​មិនបាន​និយាយ​រក​ប្តី​ទេ ហើយ​ចូលទៅ​ដេក​មុន​។ ភ្លាមៗ​នោះ ប្តី​របស់​នាង​ក៏បាន​មក​ដេក​ឱប​ពីក្រោយ និង​បាន​យកដៃ​ស្ទាបអង្អែល​ខ្លួនប្រាណ ប៉ុន្តែ​នាង​បាន​វាសដៃ​នោះ​ចេញ ហើយ​ប្តី​ក៏បាន​ស្ទុះ មក​សង្កត់ពីលើ​រួច​ចាប់​ថើប​ញក់ញី និង​សុំ​នាង​រួមរ័ក តែ​ត្រូវបាន​នាង​បដិសេធ និង​បាន​ស្តីបន្ទោស​ឲ្យ​ប្តី​ថា «​ចេះ​ទៅ​ផឹកស៊ី​នៅ​ខាងក្រៅ ម្តេច​មិន​ទៅ​រួមរ័ក​ជាមួយ​ស្រី​នៅ​ខាងក្រៅ​ទៅ កុំមក​ប៉ះពាល់​ប្រពន្ធ​នៅផ្ទះ​»​។
​ស្ត្រី​ជា​ប្រពន្ធ​បានបញ្ជាក់​ទៀតថា គ្រាន់តែ​ស្តី​ឲ្យ​ប៉ុណ្ណឹង លោក​ប្តី​ក៏បាន​ងើប​ចេញពី​គ្រែ​ហើយ​ដើរចេញ​ទៅវិញ​ក្នុងស្ថានភាព​ស្រងូតស្រងាត់ ដោយ​រូបនាង​មិន​ចាប់អារម្មណ៍​ដោយ​នឹកស្មានថា​គាត់​ទៅ​បន្ទប់ ទឹក​។ លុះ​បាត់​យូរពេក​មិនឃើញ​ត្រឡប់មក​ដេក​លើ​គ្រែ​វិញ នាង​ក៏​ដើរទៅ​មើល ស្រាប់តែ​ឃើញ​ប្តី​របស់​នាង​កំពុងតែ​ប្រកាច់​បែកពពុះមាត់ ដោយ​នៅក្បែរ​ខ្លួន​មាន​ថ្នាំ​សម្លាប់សត្វ​កណ្តៀរ​មួយកញ្ចប់​។ ភ្លាមៗ​នោះ រូបនាង​បាន​ស្រែក
​ឆោឡោឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជិតខាង​ហើយ​គេ​ក៏​នាំគ្នា ជួយ​ដឹក​តាម​រ៉ឺម៉ក​កង់​បី​យកទៅ​ធ្វើការ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។  លុះ​ពេលទៅដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​បាន​ប្រញាប់ប្រញាល់​ច្រក​បញ្ចូល​ទឹក​ទៅក្នុង​ពោះ ដើម្បី​លាង​ក្រពះ​យកជាតិ​ថ្នាំពុល​ចេញ​វិញ អាច​ចាត់ទុកថា​ជា​សំណាងល្អ ដែល​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន
​យកមក​ធ្វើការ​សង្គ្រោះបាន​ទាន់ពេលវេលា អាច​រួច​ផុតពី​សេចក្តីស្លាប់ កុំ​អី​ត្រូវ​ក្ស័យជីវិត​ព្រោះតែ​រឿង​សុំ​ប្រពន្ធ​រួមរ័ក​មិនបាន​៕ ដោយ​៖ នាយ​ក្អែកខ្មៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya