ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ហ៊ីយ៉ាន់ដាយ​បុក​ឡាន​​ដឹក​ម្មករ​របួសធ្ងន់​​ស្រាល​ជាង​១០​នាក់​ ​

ហ៊ីយ៉ាន់ដាយ​បុក​ឡាន​​ដឹក​ម្មករ​របួសធ្ងន់​​ស្រាល​ជាង​១០​នាក់​ ​

ក្រចេះ ៖ យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ប្រុស​ស្រី​ជាង​១០​នាក់​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ដឹក​ដំឡូង​មី និង​រថយន្ត​ដឹក កម្មករ របស់​ក្រុមហ៊ុន​(​រតនៈ​ស្តោ​ត​) បាន​បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល ថ្ងៃទី​២៩ ខែកញ្ញា នៅលើ​កំណាត់​ផ្លូវជាតិ​៧៦A ត្រង់ចំណុច​គីឡូម៉ែត្រ
​លេខ​៨៨ ក្នុង​ឃុំ​ពីរ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។​
​សាក្សី​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​កូរ៉េ​របស់​ក្រុមហ៊ុនចំការកៅស៊ូ​(​រតនៈ​ស្តោ​ត​) ធ្វើដំណើ​ពី​ព្រំដែន​វៀតណាម ជូន​កម្មករ​ត្រឡប់​ទៅ​ស្រុកកំណើត នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ដឹក​ដំឡូង​មី​ក្រុមហ៊ុនចំការកៅស៊ូ​បាន​ទៅបុក​រថយន្ត​ដឹក​កម្មករ បាក់​ភ្លៅ​គៀប​ជាប់​ក្នុង​រថយន្ត​និង​អ្នក
​ផ្សេងទៀត​របួសធ្ងន់ ស្រាល​ជាង​១០​នាក់​។​
​នគរបាល​ចរាចរណ៍​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ចំណុះ​២​តោន​កន្លះ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ឆៃ ធ្វើដំណើ​ពី​ទិស​ខាងត្បូង​ទៅ​ជើង ជា​រថយន្ត​របស់ ក្រុមហ៊ុនចំការកៅស៊ូ (​រតនៈ​ស្តោ​ត​) លុះ​មកដល់​ចំណុច​ផ្លូវកែង ក៏បាន​ទៅបុក​ជាមួយ​រថយន្ត​កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ ក្រចេះ​៣A ,០០៩៥ ដឹក
​ដំឡូង​មី បើកបរ​ដោយ​ឈ្មោះ ជិ​ញ ញ៉ា បណ្តាល​ឲ្យ​របួសធ្ងន់​និង​ស្រាល​ជាច្រើន​នាក់​។​
​សាក្សី​បន្តថា កម្លាំង​ប៉ូលិស​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​បាន​ជួយ​អន្តរាគមន៍ ទាញយក​ជនរងគ្រោះ​ជា​អ្នកបើកបរ ចេញពី​រថយន្ត និង​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក ។ រីឯ​រថយន្ត​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ៕
​ដោយ​៖ ឌឹ​ម សឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya