កំពង់ចាម ៖កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ត្រង់ចំណុចភូមិតាប្រុក ឃុំតាប្រុក ស្រុកចំការលើ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារតែត្រូវជនសង្ស័យ បានប្រើល្បិចជួលរថយន្តជិះទៅខេត្តសៀមរាប លុះដល់ចំណុចផ្លូវស្ងាត់ក៏បានដកកាំភ្លើងបាញ់ប្លន់យករថយន្ត ។
តាម ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថៃ មានទីលំនៅក្នុងភូមិក្បាលហុងថ្មី ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានចោរបាញ់២គ្រាប់ ចំដៃស្តាំ និងពោះ រងរបួសធ្ងន់ធ្ងរ ចំណែករថយន្តដែលចោរប្លន់យកទៅនោះ ម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2W-0410។
ខណៈដែល ជនរងគ្រោះ និងជនសង្ស័យបានធ្វើដំណើរដល់ចំការកៅស៊ូ ដែលជាកន្លែងស្ងាត់ ស្រាប់តែជនសង្ស័យប្រាប់អ្នកបើករថយន្តឲ្យឈប់ដើម្បីបត់ជើងតូច ហើយពួកគេទាំងពីរនាក់ ក៏បានឈរបត់ជើងជាដូចគ្នា។ បន្ទាប់ពីបទជើងរួចរាល់ហើយ ជនសង្ស័យបានស្ទុះរត់ចូលទៅបើករថយន្ត តែត្រូវម្ចាស់រថយន្ត មកប្រតាយប្រតប់ ជាហេតុ
នាំឲ្យជនសង្ស័យដកកាំភ្លើងបាញ់ជនរងគ្រោះ២គ្រាប់ បណ្តាលឲ្យដួលក្នុងថ្លុកឈាម ហើយជនសង្ស័យក៏បានបើករថយន្តគេចខ្លួន ចេញទៅឆ្ពោះទៅខាង តំបន់កំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕
» ព័ត៌មានជាតិ » ជួលឡានជិះពីភ្នំពេញទៅសៀមរាបដល់ពាក់កណ្តាលផ្លូវបាញ់ប្លន់ម្ចាស់របួសធ្ងន់