កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង៥ និង១៥នាទីទៀបភ្លឺ ថ្ងៃទី៣០ កញ្ញា ២០១៣ នៅលើផ្លូវជាតិលេខ៥ ចំណុចអូរទឹកជ្រៅក្នុងភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។ កុមារីអាយុ១០ឆ្នាំម្នាក់បានរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត ដោយសាររថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកចំពីក្រោយ ខណៈនាងចុះពីលើ
រថយន្ត ។
បើតាមស្ត្រីឈ្មោះតូច វណ្ណារី អាយុ៣៣ឆ្នាំ ដែលត្រូវជាម្តាយបានឱ្យដឹងថា កូនស្រីគាត់ឈ្មោះឡឹង រចនា អាយុ១០ឆ្នាំ រស់នៅភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ។ អ្នកស្រីបានបន្តថា មុនពេលកើតហេតុ នាងបានជិះរថយន្តទួរីសមួយជាមួយកូនៗ៣នាក់ចេញពីរាជធានីភ្នំពេញ ដែលជាកន្លែងនាងស្នាក់នៅធ្វើជាកម្មករ
រោងចក្រនៅវេលាម៉ោង២យប់ មកលេងម្តាយក្នុងរដូវដាក់បិណ្ឌក្នុងភូមិកើតហេតុខាងលើ។ ពេលមកដល់ចំណុចកើតហេតុ ខណៈកូនស្រីគាត់ចុះពីលើរថយន្តបំណងឆ្លងផ្លូវជាតិក៏ស្រាប់តែ មានរថយន្ត១គ្រឿងមកបុកចំពីក្រោយបណ្តាលឱ្យរបួសធ្ងន់ ហើយក្រុមគ្រួសារបញ្ជូននាងទៅដល់មន្ទីរពេទ្យខេត្តក៏បានដាច់ខ្យល់ ស្លាប់តែម្តងទៅ៕
» ព័ត៌មានជាតិ » ឡានបុកកុមារីអាយុ១០ឆ្នាំម្នាក់ស្លាប់