ក្រចេះ ៖ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៩ កញ្ញា ២០១៣ ស្ថិតក្នុងភូមិត្នោត ឃុំថ្មី ស្រុកចិត្របុរី បុរសម្នាក់បានរងរបួសធ្ងន់ និងត្រូវក្រុមគ្រួសារបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរាជ ធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះត្រូវជនមិនស្គាល់មុខលួចបាញ់មួយព្រួញ ចំ.ពោះជាប់ឆ្កឹង ខណៈរូបគេដើរចេញពីវង់រាំធុងបាស់នៅវត្តមួយ ។
ជនរងគ្រោះឈ្មោះឆាន សិទ្ធ អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលបានឱ្យដឹងថា កាលពីយប់កើតហេតុ បន្ទាប់ពីរាំធុងបាស់ចប់ ជនរងគ្រោះបានដើរត្រឡប់ទៅផ្ទះវិញ ហើយពេលកំពុងឈរបត់ជើងតូចក្បែររបងវត្តក៏ត្រូវជនមិនស្គាល់មុខ លួចបាញ់១ព្រួញចំពោះជាប់ឆ្កឹងតែម្តង៕ ដោយ ៖ ឌឹម សឿន